ព្រះត្រៃបិដក ភាគ ៦៣
[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ និងជីវិតទាំង ៧ នេះ ឈ្មោះថា ពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន។ ពួកទៀងទាំង ៧ នេះ គប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយ មិនឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថាសម្លាប់អ្នកណាបាន។ គ្រឿងសស្រ្តាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះ បុគ្គលសូម្បីសង្រួម ក៏មិនបរិសុទ្ធ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើន ក៏មិនកន្លងហួសនូវខណៈនោះដែរ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយ តាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង។
[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈ ជាកស្សបគោត្រហើយ ក៏ពោលដូច្នេះថា លោកដ៏ចំរើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ។ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា
ID: 637344770049213361
ទៅកាន់ទំព័រ៖