ព្រះត្រៃបិដក ភាគ ៦៣

បពិត្រ​នាគរាជ ខ្ញុំ​ព្រះអង្គ​សូម​សួរ​សេចក្តី​នុ៎ះ​នឹង​ព្រះអង្គ​ថា​ វិមាន​នេះ ព្រះអង្គ​បាន​ហើយ​ដោយ​ប្រការ​ដូចម្តេច។ វិមាន​នេះ ព្រះអង្គ​បាន​ព្រោះ​អាស្រ័យ​ (ភព​នាគ​) ឬកើតអំពី​រដូវ​ប្រែប្រួល​ ឬព្រះអង្គ​កសាង​ដោយ​ព្រះអង្គ​ឯង ឬមួយ​ទេវតា​ថ្វាយ បពិត្រ​នាគរាជ វិមាន​នេះ ព្រះអង្គ​បាន​ហើយដោយ​ប្រការ​ណា​ សូម​ព្រះអង្គ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ព្រះអង្គ​ដោយ​ប្រការ​ដូច្នោះ។
 [១៧៦​] (នាគរាជ​…) វិមាន​ (នេះ​) មិនមែន​ខ្ញុំ​បាន​ព្រោះ​អាស្រ័យ​ (ភព​នាគ​) មិនមែន​កើតអំពី​រដូវ​ប្រែប្រួល​ មិនមែន​ខ្ញុំ​ធ្វើខ្លួន​ឯង ទាំង​មិនមែន​ទេវតា​ឲ្យ​ទេ វិមាន​នេះ ខ្ញុំ​បាន​ដោយ​បុញ្ញកម្ម​មិន​អាក្រក់​របស់​ខ្លួន។
 [១៧៧​] (មហាសត្វ​…) អ្វី​ជាវ​ត្ត​របស់​ព្រះអង្គ​ អ្វី​ជា​ព្រហ្មចរិយៈ​របស់​ព្រះអង្គ បពិត្រ​នាគ ឫទ្ធិ សេចក្តី​រុងរឿង កំឡាំង​កាយ​ សេចក្តី​ព្យាយាម និង​ការ​កើត (ក្នុង​ភព​នាគ​) ទាំង​វិមាន​ធំ​របស់​ព្រះអង្គ​នេះ​ នេះ​ជា​ផល​នៃ​កម្ម​ដែល​ព្រះអង្គ​សន្សំ​ល្អ​ហើយ​ដូចម្តេច។
 [១៧៨​] (នាគរាជ​…) ខ្ញុំ​ និង​ភរិយា​ទាំងពីរ​នាក់​ (កាល​នៅ​) ក្នុង​មនុស្សលោក ជា​អ្នកមាន​សទ្ធា​ ជា​ម្ចាស់​នៃ​ទាន ក្នុង​កាលនោះ ផ្ទះ​របស់ខ្ញុំ​ដូចជា​អណ្តូង​ (នៃ​មហាជន​) ទាំង​ពួក​សមណៈ​ និង​ព្រាហ្មណ៍ ខ្ញុំ​ក៏បាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637344824598730623
ទៅកាន់ទំព័រ៖