ព្រះត្រៃបិដក ភាគ ៦៣
ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យកម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ ទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទិ្ធ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។
[១៧៩] (មហាសត្វ…) បើវិមាននេះ ព្រះអង្គបានហើយយ៉ាងនេះ ឈ្មោះថា ព្រះអង្គ ជ្រាបកំណើតនៃផលរបស់បុណ្យ ព្រោះហេតុនោះ ព្រះអង្គកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅទៀត។
[១៨០] (នាគរាជ…) នែបណ្ឌិតជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹកដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍នោះ មិនមានក្នុងភពនាគនេះទេ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ ដែលជាហេតុឲ្យខ្ញុំនៅគ្រប់គ្រងវិមានតទៅ។
[១៨១] (មហាសត្វ…) ពួកនាគ គឺបុត្រ ភរិយា និងអ្នករស់នៅដោយសារ ដែលចូលមកកើតក្នុងភពនាគនេះ
ID: 637344825204203480
ទៅកាន់ទំព័រ៖