ព្រះត្រៃបិដក ភាគ ៦៣

 [១៩៩​] (ព្រះនាង​វិមលា​…) អ្នក​ចូរ​ប្រាប់​យើង​មក​ចុះ បុណ្ណ​កយក្ស​នេះ បាន​អ្នក​មក​ដោយ​ទទេ​ឬ អ្នក​ចូរ​ប្រាប់​យើង​មក​ចុះ​ បុ​ណ្ណ​កយក្ស​នេះ​ ឈ្នះ​អ្នក​ដោយ​ល្បែង​ភ្នាល់​ឬ បុណ្ណ​កយក្ស​នេះ​បាន​និយាយ​ថា បណ្ឌិត ខ្ញុំ​បាន​មក​ដោយ​ធម៌ តើ​អ្នក​មក​នៅក្នុង​កណ្តាប់​ដៃ​បុណ្ណ​កយក្ស​នេះ​ ដោយ​ប្រការ​ដូ​ចមេ្តច។
 [២០០​] (មហាសត្វ​…) ព្រះរាជា​របស់ខ្ញុំ​ព្រះអង្គ​ណា ជាធំ​ក្នុង​ក្រុង​ឥន្ទ​បត្ត ដែន​កុរុ​នោះ បុណ្ណ​កយក្ស​នេះ បាន​ឈ្នះ​ល្បែង​សា្ក​នឹង​ព្រះរាជា​នោះ​ ដោយ​ការ​ភ្នាល់​ ព្រះរាជា​ដែល​បុណ្ណ​កយក្ស​ឈ្នះហើយ​នោះ​ បាន​ប្រទាន​ខ្ញុំ​ព្រះអង្គ​ដល់​បុណ្ណ​កយក្ស​នេះ​ ឯបុណ្ណ​កយក្ស ឈ្មោះថា​បាន​ខ្ញុំ​ព្រះអង្គ​ដោយ​ធម៌​ មិនមែន​ដោយ​កំហែង​ទេ។
 [២០១​] (អភិ​សម្ពុទ្ធ​គាថា​) វរុណ​នាគ​បាន​សួ​រប្រ​សា្ន​នឹង​វិធុរបណ្ឌិត​យ៉ាងណា​ ព្រះនាង​នាគ​កញ្ញា ក៏បាន​សួរ​ប្រស្នា​នឹង​វិធុរបណ្ឌិត​យ៉ាងនោះ​ដែរ។ វិធុរបណ្ឌិត ជា​អ្នកប្រាជ្ញ ដែល​វរុណ​នាគ​ត្រាស់​សួរ​ហើយ ក៏​បាន​ញុំាង​វរុណ​នាគ​ឲ្យ​ត្រេកអរ​យ៉ាងណា​ វិធុរបណ្ឌិត ជា​អ្នកប្រាជ្ញ​ ដែល​ព្រះនាង​នាគ​កញ្ញា​សួរ​ហើយ ក៏​បាន​ញុំាង​ព្រះនាង​នាគ​កញ្ញា​ឲ្យ​ត្រេកអរ​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637344828237328631
ទៅកាន់ទំព័រ៖