ព្រះត្រៃបិដក ភាគ ៦៣
វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ លុះដឹងច្បាស់ថា នាគរាជដ៏ប្រសើរ និងនាងនាគកញ្ញាទាំងពីរព្រះអង្គនោះ មានព្រះទ័យរីករាយហើយ ក៏មិនតក់ស្លុត មិនខា្លច មិនព្រឺរោម បានទូលវរុណនាគរាជដូច្នេះថា បពិត្រនាគ ព្រះអង្គកុំខ្ញាល់ទ្បើយ ខ្ញុំនេះហើយ ជាសេចក្តីត្រូវការរបស់ព្រះអង្គ នេះសរីរៈ សូមព្រះអង្គធើ្វកិច្ចដោយសាច់ហ្ឫទ័យចុះ ខ្ញុំនឹងធ្វើតាមអធ្យាស្រ័យរបស់ព្រះអង្គដោយខ្លួនឯង។
[២០២] (នាគរាជ…) បញ្ញាហ្នឹងឯង ជាដួងហ្ឫទ័យរបស់បណ្ឌិតទាំងឡាយ យើងទាំងនោះត្រេកអរក្រៃលែង ដោយប្រាជ្ញរបស់អ្នក យក្សមានឈ្មោះមិនខ្វះខាត គឺបុណ្ណកៈ ចូរបានភរិយាក្នុងថៃ្ងនេះចុះ ចូរញុំាងអ្នកឲ្យទៅដល់ដែនកុរុ ក្នុងថៃ្ងនេះចុះ។
[២០៣] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ មានចិត្តត្រេកអររីករាយ ព្រោះបាននាងនាគកញ្ញា ឈ្មោះឥរន្ទតី មានចិត្តត្រេកអរសប្បាយហើយ បានពោលនឹងវិធុរបណ្ឌិត ជាអាមាត្យដ៏ប្រសើរ របស់អ្នកដែនកុរុ ដូច្នេះថា
ID: 637344828649663268
ទៅកាន់ទំព័រ៖