ព្រះត្រៃបិដក ភាគ ៦៣

អ្នក​ធើ្វ​ខ្ញុំ​ឲ្យ​បាន​ព្រមព្រៀង​ដោយ​ភរិយា បពិត្រ​វិធុរបណ្ឌិត​ ខ្ញុំ​សូម​ធើ្វ​កិច្ច (តបគុណ​) ដល់​អ្នក ខ្ញុំ​នឹង​ឲ្យ​កែវមណី​នេះ​ដល់​អ្នក ទាំង​ញុំាង​អ្នកឲ្យ​ដល់​ដែន​កុរុ​ ក្នុង​ថៃ្ង​នេះ​ឯង។

 [២០៤​] (មហាសត្វ​…) មា្ន​លក​ច្ចា​នៈ​ មេត្រី​ជា​គុណជាតិ គឺ​បុគ្គល​ផ្ចាញ់​មិនបាន​នេះ​ ចូរ​មានដល់​អ្នក ព្រមទាំង​ភរិយា​ជាទីស្រឡាញ់​ អ្នកមាន​ចិត្តត្រេកអរ​ទួ​ទៅ មានចិត្ត​ល្អ មានចិត្ត​រីករាយ​ឲ្យ​កែវមណី​ដល់​ខ្ញុំ​ហើយ​ ចូរ​នាំ​ខ្ញុំ​ទៅកាន់​ឥន្ទ​បត្ត​នគរ​ចុះ។
 [២០​៥] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​នោះ ឡើងជិះ​សេះ​អាជានេយ្យ មាន​វណ្ណៈ​មិន​ថោកទាប​ ហើយ​អញ្ជើញ​វិធុរបណ្ឌិត​ជា​អាមាត្យ​ដ៏​ប្រសើរ​របស់​ពួក​អ្នក​ដែន​កុរុ​ ឲ្យ​អង្គុយ​លើ​អាសនៈ​អំពី​ខាងមុខ ហោះ​ទៅ​ឰដ៏​អាកាស​វេហា។ ចិត្ត​របស់​មនុស្ស រមែង​ស្ទុះ​ទៅ​ (កាន់​អារម្មណ៍​ក្នុង​ទី​ឆ្ងា​យ) យ៉ា​ងណា ដំណើរ​សន្ទុះ​របស់​សេះ​អាជានេយ្យ​នោះ ក៏​ឆាប់រហ័ស​ក្រៃលែង​ជាង​ចិត្ត​នោះ​ ក៏​យ៉ាងនោះ​ដែរ បុណ្ណ​កយក្ស​នោះ​ នាំ​វិធុរបណ្ឌិត​ជា​អាមាត្យ​ដ៏​ប្រសើរ​ របស់​អ្នក​ដែន​កុរុ ទៅកាន់​ឥន្ទបត្ត​នគរ។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637344829071859155
ទៅកាន់ទំព័រ៖