ព្រះត្រៃបិដក ភាគ ៦៣

 [២០៦​] (បុណ្ណ​កយក្ស​…) នុ៎ះ ក្រុង​ឥន្ទបត្ត​ ដែល​ឃើញច្បាស់ នុ៎ះ​ព្រៃ​សា្វយ​គួរ​ជាទី​រីករាយ​ ដោយ​ចំ​ណែ​កៗ ខ្ញុំ​ក៏បាន​ព្រម​ព្រៀ​ងដោយ​ភរិយា ទាំង​អ្នក​ក៏​បាន​មក​ដល់​ទី​លំនៅ​របស់​ខ្លួន។
 [២០៧​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​នោះ​ ញុំាង​វិធុរបណ្ឌិត​ជា​អាមាត្យ​ដ៏​ប្រសើរ​របស់​ពួក​អ្នក​ដែន​កុរុ ឲ្យ​ចុះ​ក្នុង​កណា្តល​ធម្ម​សភា​ ហើយ​ឡើងជិះ​សេះ​អាជានេយ្យ ជា​អ្នកមាន​វណ្ណៈ​មិន​ថោកទាប​ ហោះ​ទៅ​ឰដ៏​អាកាស​វេហា។ព្រះរាជា​ទត​ឃើញ​មហាសត្វ​នោះ​ហើយ ព្រះអង្គ​មាន​ព្រះ​ហ្ឫ​ទ័យ​សោមនស្ស​ដ៏​ក្រៃលែង ទ្រង់​ក្រោក​ឡើង យក​ព្រះហស្ត​ស្រវា​ឱប ទ្រង់​មិនបាន​ឲ្យ​កំរើក ហើយ​អញ្ជើ​ញព្រះ​មហាសត្វ​ឲ្យ​អង្គុយ​លើ​អាសនៈ​ក្នុង​កណ្តាល​ធម្ម​សភា ចំ​ពោះ​ព្រះ​ភក្ត្រ​។
 [២០៨​] (ព្រះរាជា​…) អ្នក ជា​អ្នក​ណែ​នំា​យើង ដូច​នាយ​សារ​ថី​នំា​យក​រថ​ដែល​បាត់​ទៅ​ (មក​ឲ្យ​) អ្នក​ដែន​កុរុ​ទាំងឡាយ​ត្រេកអរ​ ព្រោះ​បានឃើញ​អ្នក ខ្ញុំ​សួរ​ហើយ​ អ្នក​ចូរ​ប្រាប់​សេច​ក្តី​នុ៎ះ អ្នក​រួច​អំពី​មាណព​ ដោយ​ប្រការ​ដូចម្តេច។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637344829538297690
ទៅកាន់ទំព័រ៖