ព្រះត្រៃបិដក ភាគ ៦៣

 [២០៩​] (មហាសត្វ​…) បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន មាន​ព្យាយាម​ដ៏​ប្រសើរ​ជាង​ជន​ ព្រះអង្គ​ត្រាស់​ហៅ​បុរស​ណា​ថា​មាណព​ បុរស​នោះ​មិនមែន​ជា​មនុស្ស​ទេ​ គឺជា​យក្ស ឈោ្មះ​បុណ្ណ​កៈ ព្រះអង្គ​ក៏​ធា្លប់​បាន​ឮមក​ហើ​យ បុណ្ណ​កយក្ស​នោះ​ ជា​អាមាត្យ​នៃ​ព្រះបាទ​កុវេរៈ​ មាន​ស្តេច​នាគ​មួយ​ឈោ្មះ​វរុណៈ គ្រប់គ្រង​ផែនដី មាន​ទំហំ និង​កំ​ពស់​សា្អ​ត បរិបូណ៌​ដោយ​ពណ៌​សម្បុរ និ​ងកំឡាំង ឯបុណ្ណ​កយក្ស​នោះ​ ចង់បាន​ធីតា​ជា​អនុជាត​នៃ​វរុណ​នាគ​នោះ​ (ធើ្វជា​ប្រពន្ធ​) នាងនាគ​កញ្ញា​នោះ​ឈោ្មះឥ​រន្ទ​តី។ បុណ្ណ​កយក្ស​ ព្យាយាម​ដើម្បី​សំឡាប់​ខ្ញុំ​ព្រះអង្គ​ ព្រោះ​ហេតុ​នៃ​នាង​ឥរន្ទ​តី​នោះ មាន​ចង្កេះ​ល្អ​គួរ​ជាទីស្រឡាញ់​ ឥឡូវនេះ បុណ្ណ​កយក្ស​នោះ​ បាន​ព្រមព្រៀង​ដោយ​ភរិយា​ ចំ​ណែក​ខ្ញុំ​ព្រះអង្គ ក៏​បុណ្ណ​កយក្ស​អនុញ្ញាត​ហើយ ទាំង​កែវមណី​ ខ្ញុំ​ព្រះអង្គ​ក៏បាន​ហើយ។
 [២១០​] (ព្រះរាជា​…) ដើមឈើ​ដុះ​ទៀប​ទ្វារ​ដំណាក់​របស់​យើង​ មាន​ដើម​សម្រេច​ដោយ​ប្រាជា្ញ​ មែក​របស់​ឈើ​នោះ​សម្រេច​ដោយ​សីល​ ដើមឈើ​ (នោះ​) សម្រេច​ដោយ​ប្រាជា្ញ​ខ្ជាប់ខ្ជួន​ តាំងនៅ​ក្នុង​អត្ថ និ​ងធម៌​ មាន​ផែ្ល​ជា​បញ្ច​គោរស ដេរដាស​ដោយ​ដំរី​ គោ​ និ​ងសេះ។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637344829942800413
ទៅកាន់ទំព័រ៖