ព្រះត្រៃបិដក ភាគ ៦៣

កាល​ដើមឈើ​នោះ​ គឹ​កកង​ដោយ​ការ​រាំ​ ការ​ច្រៀង និង​តន្រ្តី បុរស (ខៅ្ម​មា្នក់​) កាត់​ដើមឈើ​នោះ ហើយ​ញុំាង​សេនា​ (ឲ្យ​រត់​ទៅ​) បណ្ឌិត​នេះ ទុកដូចជា​ដើមឈើ​របស់​យើង​នោះ​ មកកាន់​លំនៅ​របស់​ខ្លួន​វិញ​ហើយ​ អ្នក​ទាំងឡាយ ចូរ​ធើ្វ​សេចក្តី​កោតក្រែង​ដើមឈើ​នេះ។ ជន​ទាំងឡាយ​ណា​នីមួយ​ មានចិត្ត​ត្រេកអរ (ដោយ​យស​) ព្រោះ​បច្ច័យ​នៃ​យើង ពួក​ជន​ទាំងអស់​នោះ ចូរ​ធើ្វ​ (ចិត្ត​របស់​ខ្លួន​) ឲ្យ​ប្រាកដ​ក្នុង​ថៃ្ង​នេះ​ចុះ អ្នក​ទាំងឡាយ​ធ្វើ​បណ្ណាការ​ឲ្យ​ច្រើន​ ចូរ​ធ្វើ​សេចក្ដី​កោតក្រែង​ដល់​ដើមឈើ​នេះ​ចុះ។ ​ពួក​សត្វ​ណា​នីមួយ ដែលគេ​ចង​ទុក​ក្នុង​ដែន​របស់​យើង ពួក​សត្វ​ទាំងអស់​នោះ​ ចូរ​ឲ្យ​រួចចាក​ចំ​ណង វិធុរបណ្ឌិត​នេះ​ រួចចាក​ចំ​ណងយ៉ាង​ណា ពួក​សត្វ​ទាំង​នុ៎ះ គប្បី​រួចចាក​ចំ​ណងយ៉ា​ងនោះ។ ចូរ​ពួក​ប្រជាជន​ទុកដាក់​នង្គ័ល ធើ្វ​ (មហោស្រព​) អស់​មួយ​ខែ​នេះ​ចុះ ពួក​ព្រាហ្មណ៍ ចូរ​បរិភោគ​បាយ​លាយ​ដោយ​សាច់ ពួក​អ្នក​មិន​ផឹកទឹក​ស្រឹង គួរ​ផឹកទឹក​ស្រវឹង​ ចូរ​ផឹក​ដោយ​ភាជនៈ​ដ៏​ពេញ​ហូរហៀរ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637344830265589846
ទៅកាន់ទំព័រ៖