ព្រះត្រៃបិដក ភាគ ៦៣

 [២១៣​] (នាង​ផុស្សតី​ទេវធីតា ក្រាបបង្គំទូល​ថា​) បពិត្រ​ទេវរាជ​ ខ្ញុំ​មា្ចស់​សូម​ថ្វាយ​បង្គំ​ព្រះអង្គ​ ចុះ​ខ្ញុំ​មា្ចស់​បាន​ធើ្វ​អំពើអាក្រក់​ដូ​ចមេ្តច បាន​ជា​ព្រះ​អង្គ​មក​ញុំាង​ខ្ញុំ​មា្ចស់​ឲ្យ​ឃា្លត​ចាក​រមណីយដ្ឋាន​ ដូចជា​ខ្យល់​ដែល​បក់​រំលើង​ដើមឈើ​ដូច្នោះ។
 [២១៤​] (ព្រះ​ឥន្រ្ទា​…) នាង​ឥត​បាន​ធើ្វ​អំពើអាក្រក់​ទេ មួយទៀត នាង​មិនមែន​ជាទី​ស្អប់​នៃ​ខ្ញុំ​ទេ​ តែថា​នាង​អស់បុណ្យ​ហើយ បាន​ជា​ខ្ញុំ​និយាយ​នឹង​នាង​យ៉ាងនេះ។ នាង​មាន​សេច​ក្តី​សា្លប់​កៀក​ជិត​ណាស់​ហើយ​ មុខ​ជា​នឹង​មាន​សេចក្តី​ព្រាត់ប្រាស​ កាលបើ​ខ្ញុំ​ឲ្យ​នូវ​ពរ ១០​ ប្រការ​នេះ នាង​ចូរ​ទទួលយក​ចុះ។
 [២១៥​] (នាង​ផុស្សតី​…) បពិត្រ​សក្កទេវរាជ​ដ៏​ចំរើន ជា​ឥស្សរៈ​លើ​ពួក​ទេវតា​ទាំងអស់ បើ​ព្រះអង្គ​ទ្រង់ប្រទាន​ពរ​ដល់​ខ្ញុំម្ចាស់​ ខ្ញុំម្ចាស់​សូមឲ្យ​បាន​ទៅ​ក្នុង​ព្រះរាជ​និវេសន៍​នៃ​ព្រះបាទ​សិវិ​រាជ​នោះ ១ សូមឲ្យ​មាន​នេត្រា​ដ៏​ខ្មៅ​ដូចជា​កូន​ម្រឹគ​ញី​មា​នភែ្ន​កខ្មៅ ១ សូមឲ្យ​មាន​ចិញ្ចើម​ខ្មៅ​ ១ បពិត្រ​ព្រះអង្គ ទ្រង់​បាន​បំពេញ​ទាន​ក្នុង​កាលមុន​ ខ្ញុំម្ចាស់​ទៅ​កើត​ក្នុង​ព្រះរាជនិវេសន៍​នោះ​ សូមឲ្យ​មាន​ឈ្មោះថា​ ផុស្សតី (ដូចដើម​) សូមឲ្យ​បាន​បុត្រ​ដ៏​ប្រសើរ ដែល​ចូលចិត្ត​ឲ្យ​ទាន​ ជា​អ្នក​គួរ​ដល់​ស្មូម​ មិន​មាន​សេចក្តី​កំណាញ់ ជា​បុគ្គល​ដែល​ព្រះរាជា​ប្រទេស​ដទៃ​បូជា ជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​ មានយស ១។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637344831405296343
ទៅកាន់ទំព័រ៖