ព្រះត្រៃបិដក ភាគ ៦៣

កាល​ខ្ញុំ​ម្ចាស់​ទ្រទ្រង់​គភ៌ សូមកុំ​ឲ្យ​មានពោះ​ប៉ោង​ឡើង ដូចជា​ដងធ្នូ​ដែល​គេ​សិត​ស្មើ​ដូច្នោះ ១។ បពិត្រ​ព្រះ​វាសវៈ ខ្ញុំម្ចាស់​សូមកុំ​ឲ្យ​មាន​ដោះយារ​វែង ១ សក់​ខ្ញុំម្ចាស់​សូមកុំ​ឲ្យ​មាន​ស្កូវ​ ១ ខ្ញុំម្ចាស់​សូមកុំ​ឲ្យ​ធូលី​ជាប់​លើ​កាយ ១ ខ្ញុំម្ចាស់​សូម​ដោះលែង​ចោរ ដែល​មាន​កំហុស​គួរ​គេ​សម្លាប់​ ១។ បពិត្រ​ទេវរាជ​ដ៏​ចំរើន​ ខ្ញុំម្ចាស់​សូមឲ្យ​បាន​ជា​អគ្គមហេសី ជាទីស្រឡាញ់​នៃ​ព្រះបាទ​សិវិ​ក្នុង​ព្រះរាជនិវេសន៍​នោះ​ ដែល​ជាទី​កងរំពង ដោយ​សំឡេង​ក្ងោក និង​ក្រៀល ប្រកបដោយ​ពួក​នាង​នារី​ដ៏​ប្រសើរ ដេរដាស​ដោយ​មនុស្ស​គម និ​ងមនុស្ស​តឿ ជា​ព្រះរាជនិវេសន៍​ដែល​ពួក​អ្នក​សូទ្រៈ​ និង​ពួក​អ្នក​មគធៈ​សរសើរ​ហើយ ដ៏​គឹ​កកង​ដោយ​សំឡេង​នៃ​សន្ទះ​ទា្វ​របង្អួច​ដ៏​ពិចិត្រ​ ដែល​ជាទី​មាន​ពួក​ជន​ដាស់​គ្នា​ឲ្យ​ផឹកសុរា និង​ឲ្យ​បរិភោគ​សាច់។
 [២១៦​] (ព្រះ​ឥន្រ្ទា​…) ម្នាលនាង​មាន​អវយវៈ​ទាំងអស់​ដ៏​ល្អ ពរ​ ១០​ ប្រការ​ណា ដែល​ខ្ញុំ​ឲ្យ​ដល់​នាង​ហើយ​ នាង​នឹង​បាន​ពរ​ទាំងអស់​នោះ​ក្នុង​ដែន​នៃ​ព្រះបាទ​សិវិ។
 [២១៧​] (អភិ​សម្ពុទ្ធ​គាថា​) ព្រះ​មឃ​វៈ​ទេវរាជ សុជម្បតិ វាសវៈ លុះ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាងនេះ​ហើយ​ ក៏​ប្រទាន​ពរ​ដល់​ព្រះនាង​ផុស្សតី ហើយក៏​មាន​ព្រះ​ហ្ឫទ័យ​រីករាយ។

ចប់ គាថា​ទសពរ។

ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637344831885765621
ទៅកាន់ទំព័រ៖