ព្រះត្រៃបិដក ភាគ ៦៣
កាលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក គួរខា្លច ប្រព្រឹត្តទៅក្នុងនគរនោះ។
[២២៥] ពួកជនអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង អ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នា ពួកជនទាំងនោះបានឃើញដំរី ដែលពួកព្រាហ្មណ៍កំពុងនាំទៅ ក៏ក្រាបទូលចំពោះព្រះរាជា (ទ្រង់ព្រះនាមសញ្ជ័យ) ថា បពិត្រព្រះសម្មតិទេព ដែនរបស់ព្រះអង្គសាបសូន្យហើយ ព្រះវេស្សន្តរជាព្រះរាជបុត្តរបស់ព្រះអង្គ មេ្តចក៏ប្រទានដំរីដ៏ប្រសើររបស់យើង ជាដំរីដែលអ្នកដែនបូជាហើយ មេ្តចក៏ប្រទានដំរីកុញ្ជររបស់យើង ដែលជាដំរីមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន ជាសត្វសា្គល់ខេត្តចម្បាំងទាំងអស់ ជាដំរីដ៏ឧត្តម សសុទ្ធ។ ដំរីនោះមានខ្លួនពាសដោយសំពត់កម្ពលលឿង ជាដំរីចុះប្រេង ញំាញីសត្រូវបាន មានភ្លុកដ៏ល្អ ប្រកបដោយស៊ែ ជាដំរីស ប្រហែលនឹងភ្នំកៃលាស។ ព្រះរាជបុត្តរបស់ព្រះអង្គ បានប្រទានដំរីរាជពាហនៈ ជាយានដ៏ប្រសើរ ព្រមទាំងសេ្វតច្ឆត្រ ព្រមទាំងកម្រាលសម្រាប់ក្រាលលើខ្នង ព្រមទាំងពេទ្យ ព្រមទាំងអ្នករក្សាដំរី ទៅជាទានដល់ពួកព្រាហ្មណ៍។
ID: 637344834407925261
ទៅកាន់ទំព័រ៖