ព្រះត្រៃបិដក ភាគ ៦៣
កាលណាព្រះអង្គទតឃើញដើមឈើទាំងឡាយ ដែលមានផ្ការីកស្គុះស្គាយ ក្នុងហេមន្តរដូវផង ដើមខែ្លងគង់ និងឈើដែលមានត្រួយ មានស្លឹកក្រហមផង ដើមលោទ និងដើមឈូកមានផ្ការីក ផ្សព្វផ្សាយក្លិនក្រអូបផង នឹងមិនរលឹករាជសម្បត្តិ។ កាលណាព្រះអង្គទតឃើញព្រៃ មានផ្ការីកក្នុងខែខាងក្នុងហេមន្តរដូវផង ឈូកទាំងឡាយមានផ្កាជ្រុះហើយផង នឹងមិនរលឹករាជសម្បត្តិ។
ចប់ ហិមវន្ត។
[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះនាងផុស្សតី ជារាជបុត្រី មានយស បានទ្រង់ព្រះសណ្តាប់ការចរចានៃព្រះរាជបុត្រ និងព្រះរាជសុណិសាទាំងនោះហើយ ទ្រង់ព្រះកនែ្សង មុខគួរអណោចអធម្មថា ឱ អាត្មាអញគួរតែបរិភោគថ្នាំពិស ឬអាត្មាអញលោតទំលាក់ខ្លួនក្នុងជ្រោះ... ពុំនោះ ចង (ក) នឹងខែ្ស (ឲ្យស្លាប់) ប្រសើរជាង។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណេ្តញបាវេស្សន្តរ ជាកូនអញដែលជាអ្នកមិនប្រទូស្ត។ ម្តេចទ្បើយក៏ពួកអ្នកសិវិរាស្រ្តបណ្តេញបាវេស្សន្តរ ជាកូនអញដែលជាអ្នកចេះចប់ត្រៃវេទ ជាម្ចាស់ទាន ជាអ្នកគួរដល់ស្មូម ឥតមានសេចក្តីកំណាញ់ ជាអ្នកមិនប្រទូស្ត។
ID: 637344847521742566
ទៅកាន់ទំព័រ៖