ព្រះត្រៃបិដក ភាគ ៦៣

 [២៧១​] លំដាប់នោះ ព្រាហ្មណ៍​ទី​ ៥ ក៏​មក​ក្នុង​ព្រៃ​នោះ​ ព្រាហ្មណ៍​នោះ បាន​សុំ​រថ​អំពី​ព្រះបាទ​វេស្សន្តរ​នោះ​ ព្រះបាទ​វេស្សន្តរ​ ក៏​ប្រទាន​រថ​ដល់​ព្រាហ្មណ៍​នោះ​ ព្រះ​ហ្ឫ​ទ័យ​របស់​ព្រះបាទ​វេស្សន្តរ មិនបាន​រួញរា​ឡើយ។
 [២៧២​] ព្រះបាទ​វេស្សន្តរ​ទ្រង់​ឲ្យ​ជន គឺ​ព្រះ​ទេវី បុត្រា​បុត្រី​របស់​ព្រះអង្គ​ (ចុះពី​រថ​នោះ​) រួច​ប្រទាន​អស្សរថ ដល់​ព្រាហ្មណ៍​អ្ន​កសែ្វង​ទ្រព្យ។
 [២៧៣​] (ព្រះបាទ​វេស្សន្តរ​…) នែ​មទ្រី នាង​ចូរ​ពកណ្ហា​ចុះ​ ដ្បិត​កណ្ហា​នុ៎ះ​ជា​ប្អូន​នៅ​តូច​ស្រាល​ ខ្ញុំ​នឹង​ពជាលី ដ្បិត​ជាលី​នោះ​ជា​បង​ដ៏​ធ្ងន់។
 [២៧៤​] ព្រះ​រា​ជា​ទ្រង់​ពជាលី​កុមារ ចំណែក​ព្រះរាជ​បុត្រី ទ្រង់​ពនាង​កណ្ហាជិនា ទ្រង់​យាង​ទៅ មា​នព្រះ​បន្ទូល​ព្រះ​វាចា​ជាទីស្រឡាញ់​ សំណេះសំណាល​ទៅ​វិញ​ទៅ​មក។

ចប់ ទានកណ្ឌ។


 [២៧៥​] (អភិ​សម្ពុទ្ធ​គាថា​) (ក្សត្រ​ទាំងនោះ មាន​ព្រះបន្ទូល​សំណេះសំណាល​ថា​) ប្រសិនបើ​ពួក​មនុស្ស​ណាមួយ​ មក​ចួ​បក្នុង​ផ្លូវ​ជាលំដាប់​ យើង​នឹង​សួររក​ផ្លូវ​នឹង​មនុស្ស​ទាំងនោះ​ថា​ វង្កតបព៌ត​នៅ​ក្នុង​ទីណា។ មនុស្ស​ទាំងនោះ បានឃើញ​យើង​ក្នុង​ទីនោះ​ហើយ សមជា​ទួញ​យំ​ មុខគួរ​ឲ្យ​អណោច​អធម្ម មនុស្ស​ទាំងនោះ ក៏​ប្រាប់​សេចក្តី​ទុក្ខ​ថា វង្កតបព៌ត​នៅ​ក្នុង​ទី​ឆ្ងា​យ។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637344856415648860
ទៅកាន់ទំព័រ៖