ព្រះត្រៃបិដក ភាគ ៦៣
ព្រះអង្គចូលទៅកាន់ព្រៃដូចផ្ទៃមេឃ មានស្មៅចិញ្ចៀនខៀវស្រស់ជានិច្ច ចូលទៅកាន់ដងព្រៃ ដេរដាសដោយឈើមានផ្កា និងឈើមានផ្លែទាំងពីរ ដូចសីហៈប្រាថ្នាចំណី។ ក្នុងព្រៃនោះ មានបក្សីជាច្រើនមានសម្បុរប្លែក ៗ គ្នា មានសំឡេងមូល មានសំឡេងពីរោះ ស្រែកយំឆ្លងឆ្លើយគ្នាទៅមក លើដើមឈើមានផ្ការីកតាមរដូវ។ ព្រះអង្គទ្រង់សេ្តចទៅកាន់ជង្ហុកភ្នំ និងកន្លែងកកើតនៃស្ទឹងទាំងឡាយ នឹងបានទតឃើញស្រះបោក្ខរណី ដេរដាសដោយដើមកញ្ជើបាយដាច និងដើមថ្ងាន់។ ជាស្រះដេរដាសដោយហ្វូងត្រីដ៏ច្រើន មានកំពង់រាបស្មើល្អ មានទឹកច្រើន មានសណ្ឋាន ៤ ជ្រុងសើ្ម មានទឹកមានរសឆ្ងាញ់ មានក្លិនមិនគួរខើ្ពម។ សូមព្រះអង្គទ្រង់សាងបណ្ណសាលាត្រង់ទិសខាងជើង ឆៀងខាងកើតនៃស្រះបោក្ខរណីនោះ លុះទ្រង់បានសាងបណ្ណសាលាហើយ សូមទ្រង់ព្យាយាម ត្រាច់សែ្វងរកផលាផលចិញ្ចឹមព្រះអង្គចុះ។
ចប់ វនប្បវេសន៍។
[២៩០] (អភិសម្ពុទ្ធគាថា) មានព្រាហ្មណ៍មា្នក់ឈ្មោះជូជក នៅក្នុងដែនកលិង្គៈ ឯភរិយារបស់គាត់នៅក្មេង ឈ្មោះនាងអមិត្តតាបនា។ ពួកស្រីជាអ្នកដងទឹកស្ទឹងក្នុងស្រុកនោះ បានទៅស្តីថានាងអមិត្តតាបនានោះ ផ្អើលជ្រួលជ្រើមចោមរោម ជេរប្រទេចនាងអមិត្តតាបនានោះ
ID: 637344859494355408
ទៅកាន់ទំព័រ៖