ព្រះត្រៃបិដក ភាគ ៦៣

 [៣០៦​] (ចេត​បុត្ត​…) នែ​មហា​ព្រាហ្មណ៍ នោះ​ហ្ន៎ ភំ្ន​គន្ធមាទន៍ ជា​វិការៈ​នៃ​ថ្ម ដែល​ព្រះបាទ​វេស្សន្តរ​សេ្តច​គង់នៅ​ជាមួយនឹង​ព្រះរាជបុត្រ​ និ​ងព្រះទេពី។ ព្រះរាជា​ទ្រ​ទ្រង់​ភេទ​អ្នក​បួ​សដ៏​ប្រសើរ​ផង មាន​ទំពក់ និង​វែ​កសម្រា​ប់​បូ​ជា​ភើ្លង និ​ងជ​ដា​ផង ទ្រង់​ស្លៀកដណ្តប់​ស្បែ​កខា្ល ផ្ទំ​លើ​ផែនដី​ នម​សា្ក​រនូវ​ភើ្លង។ ឈើ​ទាំងឡាយ​នុ៎ះ​ដ៏​ខៀវ ទ្រទ្រង់​ផែ្ល​ផេ្សង​ៗ ដ៏​ខ្ពស់ មាន​កំពូល​ទើសមេឃ​ ដ៏​ខៀវ​ដូច​ភ្នំ​ផ្កា​អញ្ជ័ន។ មាន​ដើម​ត្របែកព្រៃ​ ដើមត្រចៀកប្រើស​ ដើម​គគីរ ដើម​រាំង​ ដើម​ពង្រ និ​ងដើម​ជ្រៃ ទោរទន់​ទៅមក​ដោយ​ខ្យល់​ ដូចជា​មាណព ទើប​ផឹក​ (ស្រា​) ម្តង។ នៅ​ខាងលើ​មែក​ឈើ​ទាំងឡាយ ឮសូរ​ស័​ព្ទ​ដូចជា​ចម្រៀង​ទិព្វ (ព្រោះ​) មាន​ហ្វូង​ប៉ោលតោក​ និង​តា​វ៉ៅ ចុះ​ទំ​ពី​ឈើ​មួយ​ទៅ​ឈើ​មួយ។ មែកឈើ និ​ងស្លឹកឈើ​ទាំងឡាយ​ ដែល​ខ្យល់បក់​ត្រូវហើយ ឮដូចជា​ហៅរក​ជន​កំពុង​ដើរ ដូចជា​រីករាយ​នឹង​ជន​ដែល​មកដល់ ត្រេកត្រអាល​នឹង​ជន​ដែល​នៅ​អាស្រ័យ។ អ្នក​នឹង​ចូល​ទៅ​ក្នុង​អាស្រម ដែល​ជា​កនែ្លង​ព្រះបាទ​វេស្សន្តរ​ សេ្តច​គង់នៅ​ជាមួយនឹង​ព្រះរាជបុត្រា​បុត្រី​ទាំងឡាយ សេ្តច​ទ្រទ្រង់​ភេទ​ជា​អ្នកបួស​ដ៏​ប្រសើរ មាន​ទំពក់​ និង​វែ​កស​ម្រាក់​បូជា និ​ងព្រះ​ជដា​ ទ្រង់​ស្លៀក​ស្បែ​កខា្ល​ ផ្ទំ​លើ​ផែនដី នមស្ការ​ភើ្លង។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637344878720839040
ទៅកាន់ទំព័រ៖