ព្រះត្រៃបិដក ភាគ ៦៣

 [៣៥០​] (អភិ​សម្ពុទ្ធ​គាថា​) ​ពួក​ទេវតា​បានឮ​ពិលាប​នៃ​កុមារ​ទាំងពីរ​នោះ​ហើយ​ បាន​ពោល​ពាក្យ​នេះ​ថា អ្នក​ទាំងឡាយ ចូរ​ធ្វើជា​ម្រឹគ​សាហាវ​បី​ក្នុង​ព្រៃ គឺ​សីហៈ ១ ខ្លាធំ​ ១ ខ្លាដំបង ១។ កុំ​ឲ្យ​ព្រះរាជ​បុត្រី​មក​អំពី​ការស្វែងរក​ផ្លែឈើ​ក្នុង​វេលា​រសៀល​ឡើយ​ កុំ​ឲ្យ​ពួក​ម្រឹគ​ក្នុង​ព្រៃ​ជា​ដែន​របស់​យើង​បៀតបៀន​ឡើយ។ ប្រសិនបើ​សីហៈ​ក្តី ខ្លាធំ​ក្តី​ ខ្លាដំបង​ក្តី បៀតបៀន​នាង​មទ្រី ដែល​ប្រកបដោយ​លក្ខណា​នោះ​ហើយ ជា​លិ​កុមារ និង​នាង​កណ្ហាជិនា​ នឹង​រស់នៅ​ដូចម្តេច​បាន នាង​មទ្រី​ដែល​ប្រកបដោយ​លក្ខណា នឹង​ព្រាត់ប្រាស​ចាក​ចំណែក​ទាំងពីរ​ គឺ​ភស្ដា និង​បុត្រ​ទាំងពីរ។
 [៣៥១​] (ព្រះនាងមទ្រី​…) ជ្រនីក​ធ្លាក់ចុះ​ (អំពី​ដៃ​) របស់​អញ​ ភ្នែក​ស្តាំ​ក៏​កម្រើក ទាំង​ដើមឈើ​មាន​ផ្លែ ក៏​ប្រែជា​មិន​មាន​ផ្លែ អញ​វង្វេងទិស​ទាំងអស់។ កាលដែល​អញ​នោះ​មកកាន់​អាស្រម​ក្នុង​វេលា​ល្ងាច ក្នុង​ពេល​ដែល​ព្រះអាទិត្យ​អស្តង្គត​ហើយ​ ក៏​មាន​ពួក​ម្រឹគ​សាហាវ​មក​ឈរ​រាំង​ក្នុង​ផ្លូវ កាលបើ​ព្រះអាទិត្យ​ទៀប​អស្តង្គត​ហើយ​ អាស្រម​ក៏​នៅ​ឆ្ងាយណាស់ អញ​នឹង​នាំ​យក​មើម​ឈើ និង​ផ្លែឈើ​ណា​អំពី​ទី​នេះ ដើម្បី​ជន​ទាំងនោះ ជន​ទាំងនោះ គប្បី​នាំគ្នា​បរិភោគ​មើម​ឈើ​ និង​ផ្លែ​ឈើ​នោះ​ជា​ភោជន។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637344890915293332
ទៅកាន់ទំព័រ៖