ព្រះត្រៃបិដក ភាគ ៦៣

ឆ្នូតខ្មៅ ១៦​ ឆ្នូត​ហង្សបាទ ២៥ ឆ្នូត​លាយ​ដោយ​ផ្កា​ច្បា វិចិត្រ​ដោយ​ផ្កា​ឧប្បល​ខៀវ មាន​ក្នុង​កែវមណី​នេះ។ បពិត្រមហារាជ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ សូម​ព្រះអង្គ​ទ្រង់ទត (កែវមណី​) មាន​រស្មី​ជាទី​ផ្សាយ​ចេញ​នៃ​ពន្លឺ​ ដ៏​ប្រកបដោយ​អង្គ​ទាំងពួង​យ៉ាង​នេះ (អ្នកណា​លេង​ឈ្នះ​ខ្ញុំ​) ចំណែក​នៃ​សួយ​ (ចូរ​បាន​ទៅ​អ្នកនោះ​ចុះ​)។

ចប់ មណិ​កណ្ឌ។


 [១០២​] (បុណ្ណ​កយក្ស​…) បពិត្រ​ព្រះរាជា​ (ការរៀបចំ​រោង​ល្បែង​) សម្រេច​ហើយ​ សូម​ព្រះអង្គ ស្តេច​ចូល​មកកាន់​ទី​ជាទី​ក្រសាល​ល្បែង កែវមណី​ប្រាកដ​ដូច្នេះ របស់​ព្រះអង្គ​ មិន​មាន​ទេ យើង​គប្បី​ឈ្នះ​គ្នា​ដោយ​ធម៌ មិនបាច់​កំ​ហែង​ទេ​ មួយទៀត ព្រះអង្គ​បើ​ខ្ញុំ​ឈ្នះហើយ សូម​សង​ឲ្យឆាប់។
 [១០៣​] បពិត្រ​ព្រះបាទ​បញ្ចាល​ដ៏​ល្បីល្បាញ សូម​ព្រះបាទ​សុរសេន ព្រះបាទ​មច្ឆៈ ព្រះបាទ​មទ្ទៈ​ ព្រមទាំង​ព្រះបាទ​កេក​កៈ​ទាំងនោះ ទ្រង់ទត​ចម្បាំង​ល្បែង ដោយ​ការ​មិន​អួតអាង​របស់​យើង​ចុះ​ ក្សត្រ​ទាំងឡាយ​សុទ្ធតែ​ធ្វើ (ជា​សាក្សី​) របស់​យើង​ក្នុង​រោង។
 [១០៤​] (អភិ​សម្ពុទ្ធ​គាថា​) ព្រះរាជា​របស់​អ្នក​ដែន​កុរុ​ និង​បុណ្ណ​កយក្ស​នោះ ជា​អ្នក​ស្រវឹង​ជ្រុលជ្រប់​ក្នុង​ល្បែងភ្នាល់ ចូល​មក​ (កាន់​រោង​ល្បែង​)
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637344799420132717
ទៅកាន់ទំព័រ៖