ព្រះត្រៃបិដក ភាគ ៦៣

ស្រីពេស្យា​ទាំងឡាយ​ (អាស្រ័យ​) ផ្លូវ​ធំ ចូរ​ហៅរក​បុរស​អ្នក​ត្រូវការ អស់​កាល​ជានិច្ច​ចុះ មួយទៀត​ រាជបុរស​ទាំងឡាយ ចូរ​ចាត់ចែង​ការ​រក្សា​ឲ្យ​មាំមួន​ក្នុង​ដែន កុំ​ឲ្យ​ពួក​មនុស្ស​បៀតបៀន​គា្ន​នឹង​គា្ន​ អ្នក​ទាំងឡាយ​ ចូរ​ធើ្វ​សេចក្តី​កោត​ក្រែង​ចំពោះ​ដើមឈើ​នេះ។
 [២១១​] ​ពួក​ស្នំ ពួក​រាជកុមារ ពួ​កអ្នកជំនួញ​ និ​ង​ពួក​ព្រាហ្មណ៍ នាំ​យក​បាយ​ និ​ងទឹក​ដ៏​ច្រើន មក​ជូន​វិធុរបណ្ឌិត។ ពលដំរី (ពលសេះ​) ពល​រថ​ ពល​ថើ្មរ​ជើង នាំ​យក​បាយ និ​ងទឹក​ដ៏​ច្រើន មក​ជូន​វិធុរបណ្ឌិត។ ​ពួក​អ្នកជនបទ​មក​ជួបជុំគ្នា ពួក​អ្នក​និគម​ មក​ជួបជុំគ្នា នាំ​យក​បាយ និ​ងទឹក​ដ៏​ច្រើន មក​ជូន​វិធុរបណ្ឌិត។ ប្រជាជន​ជាច្រើន​ ជា​អ្នកមាន​ចិត្ត​ជ្រះ​ថា្ល​ ព្រោះ​ឃើញ​បណ្ឌិត​មកដល់​ហើយ កាល​បណ្ឌិត​មកដល់ ការ​លើក​ទង់​ក៏​ប្រព្រឹត្តទៅ។

ចប់ វិធុរ​ជាតក ទី៩ ។


វេស្សន្តរ​ជាតក ទី១០


 [២១២​] (ព្រះ​ឥន្រ្ទាធិរាជ ទ្រង់​ត្រាស់​ថា​) មា្ន​លនាង​ផុស្សតី​ដ៏​មាន​ពន្លឺ​នៃ​សម្បុរ​ដ៏​ប្រសើរ​ មាន​អវយវៈ​ខាងដើម​ដ៏​ល្អ​ នាង​ចូរ​ទទួលពរ​ ១០ ប្រការ​លើ​ផែនដី ដែល​ជា​ពរ​ពេញចិត្ត​របស់​នាង។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637344830906854612
ទៅកាន់ទំព័រ៖