ព្រះត្រៃបិដក ភាគ ៦៣

 [២១៨​] (អភិ​សម្ពុទ្ធ​គាថា​) នាង​ផុស្សតី​ទេវធីតា​នោះ ច្យុត​ចាក​ទេវលោក​នោះ​មក​ហើយ ក៏​ទៅ​កើត​ក្នុង​ខត្តិយ​ត្រកូល​ បាន​នៅ​រួម​នឹង​ព្រះបាទ​សញ្ជ័យ​ក្នុង​នគរ​ជេតុត្តរ។ ព្រះនាង​ទេវី ទ្រង់ព្រះ​នាម​ផុស្សតី​ទ្រង់គភ៌​អស់​ ១០​ ខែ ក៏​ធើ្វ​ប្រទក្សិណ​ព្រះរាជ​បុរី រួច​ប្រសូត​តថា​គត​ត្រង់​កណ្តាលផ្លូវ​នៃ​ពួក​ឈ្មួញ។ នាម​តថាគត​មិន​មែន​ជា​របស់​មាតា ទាំង​មិនមែន​កើតមក​ពី​បិតា​ទេ​ តថាគត​កើត​ត្រង់​ (កណ្តាល​) ផ្លូវ​នៃ​ពួក​ឈ្មួញ​ ព្រោះហេតុនោះ បាន​ជាត​ថា​គត​ឈ្មោះ​វេស្សន្តរ។ កាល​ដែល​តថាគត​នៅ​កេ្មង​តូច​ ទើបនឹង​មាន​អាយុ ៨ ឆ្នាំ​អំពី​កំណើត តថាគត​បាន​អង្គុយ​លើ​ប្រាសាទ​ រិះគិត​នឹង​ឲ្យ​ទាន​ថា បើ​មាន​ស្មូម​ណាមួយ មក​បន្លឺ​វាចា​សុំ​អាត្មាអញ ៗ គួរឲ្យ​បេះដូង​ គួរឲ្យ​ភ្នែក គួរឲ្យ​សាច់ គួរឲ្យ​ឈាម គួរឲ្យ​រាងកាយ​ (ដល់​ស្មូម​នោះ​ឯង)។ កាល​តថាគត​នោះ កំពុង​គិត​សភាវធម៌​ដែល​មិន​កម្រើក​ មិន​តាំង​នៅក្នុង​កាលនោះ​ ប្រឹថពី​មាន​ភ្នំ​សិនេរុ​ និង​ព្រៃ​ជា​គ្រឿងប្រដាប់​ពី​ខាងលើ​ ក៏​ញាប់​ញ័​រ។
 [២១៩​] (ព្រះបាទ​វេស្សន្តរ​…) ​ពួក​ព្រាហ្មណ៍​មាន​រោមក្លៀក និង​ក្រចក​ដុះ​វែង មាន​ធេ្ម​ញប្រ​កប​ដោ​យម​ន្ទិ​ល មាន​ក្បាល​ប្រឡាក់​ដោយ​ធូលី ផ្គង​ដើម​ដៃ​ខាងស្តាំ​ តើ​សុំ​អ្វី​នឹង​អញ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637344832304356205
ទៅកាន់ទំព័រ៖