ព្រះត្រៃបិដក ភាគ ៦៤
អំពើដែលខ្លួនមិនបានធ្វើហើយ។
តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយ និងអំពើដែលខ្លួនមិនបានធ្វើហើយ តើដូចម្តេច។ បុគ្គលតិះដៀលខ្លួនឯងថា កាយទុច្ចរិត អាត្មាអញបានធ្វើហើយ កាយសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា វចីទុច្ចរិត អាត្មាអញបានធ្វើហើយ វចីសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយ មនោសុចរិត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា បាណាតិបាត អាត្មាអញបានធ្វើហើយ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា អទិន្នាទាន អាត្មាអញបានធ្វើហើយ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា កាមេសុមិច្ឆាចារ អាត្មាអញបានធ្វើហើយ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា មុសាវាទ អាត្មាអញបានធ្វើហើយ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធ្វើទេ។ តិះដៀលខ្លួនឯងថា បិសុណាវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកបិសុណាវាចា អាត្មាអញមិនបាន ធ្វើទេ។ តិះដៀលខ្លួនឯងថា ផរុសវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកផរុសវាចាអាត្មាអញ មិនបានធ្វើទេ។
ID: 637349159452640335
ទៅកាន់ទំព័រ៖