ព្រះត្រៃបិដក ភាគ ៦៤

តិះដៀល​ខ្លួនឯង​ថា សម្ផ​ប្ប​លា​បៈ អាត្មាអញ​បាន​ធ្វើ​ហើយ ការ​វៀរ​ចា​កស​ម្ផ​ប្ប​លា​បៈ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា​ អភិជ្ឈា អាត្មាអញ​បាន​ធ្វើ​ហើយ អន​ភិ​ជ្ឈា​ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួ​ឯង​ថា ព្យាបាទ អាត្មាអញ​បាន​ធ្វើ​ហើយ អព្យាបាទ​ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង​ថា មិច្ឆាទិដ្ឋិ អាត្មាអញ​បាន​ធ្វើ​ហើយ​ សម្មាទិដ្ឋិ អាត្មាអញ​មិនបាន​ធ្វើ​ទេ។ តិះដៀល​ខ្លួនឯង ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ និ​ងអំពើ​ដែល​ខ្លួន​មិនបាន​ធ្វើ​ហើយ​ យ៉ាងនេះ​ឯង។ ម្យ៉ាងទៀត បុគ្គល​តិះដៀល​ខ្លួនឯង​ថា អាត្មាអញ​ជា​អ្នក​មិនបាន​ធ្វើឲ្យ​ពេញលេញ​ ក្នុង​សីល​ទាំងឡាយ។ តិះដៀល​ខ្លួនឯង​ថា អាត្មាអញ​ជា​អ្នក​មិនបាន​គ្រប់គ្រង​ទ្វារ​ ក្នុង​ឥន្ទ្រិ​យទាំងឡាយ។ តិះដៀល​ខ្លួនឯង​ថា អាត្មាអញ​ជា​អ្នក​មិនដឹង​ប្រមាណ​ក្នុង​ភោជន។ តិះដៀល​ខ្លួនឯង​ថា អាត្មាអញ​ជា​អ្នក​មិន​ប្រក​បរឿយៗ នូវ​ការ​ភ្ញាក់​រលឹក។ តិះដៀល​ខ្លួនឯង​ថា អាត្មាអញ​ជា​អ្នក​មិន​ប្រកបដោយ​សតិសម្បជញ្ញៈ។ តិះដៀល​ខ្លួនឯង​ថា សតិ​ប្ប​ដ្ឋាន​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា សម្ម​ប្ប​ធាន​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា ឥទ្ធិបាទ​ទាំង ៤ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា ឥន្រ្ទិយ​ទាំង ៥ អាត្មាអញ​មិនបាន​ចំរើន​ទេ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637349320716807707
ទៅកាន់ទំព័រ៖