ព្រះត្រៃបិដក ភាគ ៦៤

តិះដៀល​ខ្លួនឯង​ថា ពលៈ​ទាំង​ ៥ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា ពោជ្ឈង្គ​ទាំង ៧ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា អរិយមគ្គ​ប្រកបដោយ​អង្គ​ ៨ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា ទុក្ខ អាត្មាអញ​មិនបាន​កំណត់​ទេ។ តិះដៀល​ខ្លួនឯង​ថា​ សមុទយៈ អាត្មាអញ​មិនបាន​លះបង់​ទេ។ តិះដៀល​ខ្លួនឯង​ថា​ មគ្គ អាត្មាអញ​មិនបាន​ចំរើន​ទេ។ តិះដៀល​ខ្លួនឯង​ថា និរោធ អាត្មា​អញ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ទេ។ តិះដៀល​ខ្លួន​ឯង ព្រោះ​អំពើ​ដែល​បាន​ធ្វើ​ហើយ និ​ងអំពើ​ដែល​ខ្លួន​មិនបាន​ធ្វើ​ហើយ យ៉ាងនេះ​ឯង។ អ្ន​កបា្រ​ជ្ញ​មិន​ធ្វើ​ គឺ​មិន​ឲ្យ​កើត មិន​ឲ្យ​កើត​ព្រម​ មិន​បង្កើត មិន​បង្កើត​ចំពោះ​នូវ​អំពើ​ដែល​គួរ​តិះដៀល​ខ្លួន​យ៉ាងនេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្ន​កបា្រ​ជ្ញ​ ជា​អ្នក​តិះដៀល​អំពើ​ណា​ដោយខ្លួនឯង តែង​មិន​ធ្វើអំពើ​នោះ។
 [៦៤​] អធិប្បាយ​ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​មិន​ប្រឡាក់​ក្នុង​អារម្មណ៍​ទាំងឡាយ​ដែល​ខ្លួន​ឃើញ​ហើយ​ ឮហើយ​ ត្រង់​ពាក្យ​ថា​ ការ​ប្រឡាក់​ បាន​ដល់​ការ​ប្រឡាក់​ ២ ការ​ប្រឡាក់​គឺ​តណ្ហា​ ១ ការ​ប្រឡាក់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ឈ្មោះថា​ ការ​ប្រឡាក់​គឺ​តណ្ហា។បេ។ នេះ​ ឈ្មោះថា​ការ​ប្រឡាក់​គឺ​ទិដ្ឋិ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637349321121704194
ទៅកាន់ទំព័រ៖