ព្រះត្រៃបិដក ភាគ ៦៤

[៦៥​] មុ​និ​ កំណត់​ដឹង​សញ្ញា​ហើយ​ គប្បី​ឆ្លង​ឱឃៈ​បាន​ ជា​អ្នក​មិន​ប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ​ ជា​អ្នកមាន​ព្រួញ​ដក​ឡើង​ហើយ​ ប្រព្រឹត្ត​មិន​ប្រហែស​ មិន​បា្រ​ថ្នា​នូវ​លោក​នេះ​ និង​លោក​ដទៃ។

 [៦៦​] អធិប្បាយ​ពាក្យ​ថា​ កំណត់​ដឹង​សញ្ញា​ហើយ​ គប្បី​ឆ្លង​ឱឃៈ​បាន​ ត្រង់​ពាក្យ​ថា​ សញ្ញា​ បាន​ដល់​កាម​សញ្ញា​ ព្យាបាទ​សញ្ញា​ វិហឹសា​សញ្ញា​ នេ​ក្ខម្ម​សញ្ញា​ អព្យាបាទ​សញ្ញា​ អវិហឹសា​សញ្ញា​ រូបសញ្ញា​ សទ្ទសញ្ញា​ គន្ធ​សញ្ញា​ រស​សញ្ញា​ ផោដ្ឋព្វ​សញ្ញា​ ធម្ម​សញ្ញា​ សេចក្តី​សំគាល់​អាការ​នៃ​សេចក្តី​សំគាល់​ ភាព​នៃ​អារម្មណ៍​ដែល​បុគ្គល​សំគាល់​ណា​ មាន​សភាព​យ៉ាងនេះ​ នេះ​លោក​ហៅថា​ សញ្ញា។ ពាក្យ​ថា​ កំណត់​ដឹង​នូវ​សញ្ញា​ គឺ​កំណត់​ដឹង​នូវ​សញ្ញា​ ដោយ​បរិញ្ញា​ ៣ គឺ​ ញាត​បរិញ្ញា​ ១ តិ​រណ​បរិញ្ញា​ ១ បហា​នប​រិញ្ញា​ ១។
 ញាត​បរិញ្ញា​ តើ​ដូចម្តេច។ ភិក្ខុ​ដឹង​នូវ​សញ្ញា​ គឺ​ដឹង​ ឃើញថា នេះ​កាម​សញ្ញា​ នេះ​ព្យាបាទ​សញ្ញា​ នេះ​វិហឹសា​សញ្ញា​ នេះ​នេ​ក្ខម្ម​សញ្ញា​ នេះ​អព្យាបាទ​សញ្ញា​ នេះ​អវិហឹសា​សញ្ញា​ នេះ​រូបសញ្ញា​ នេះ​សទ្ទសញ្ញា​ នេះ​គន្ធ​សញ្ញា​ នេះ​រស​សញ្ញា​ នេះ​ផោដ្ឋព្វ​សញ្ញា​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637349322028385001
ទៅកាន់ទំព័រ៖