ព្រះត្រៃបិដក ភាគ ៦៤

 ពាក្យ​ថា​ កំណត់​ដឹង​សញ្ញា​ គឺ​កំណត់​ដឹង​សញ្ញា​ដោយ​បរិញ្ញា​ ៣ នេះ។ ពាក្យ​ថា​ គប្បី​ឆ្លង​ឱឃៈ​បាន​ គឺ​គប្បី​ឆ្លង​ ឆ្លង​ឡើង​ កន្លង​ ប្រព្រឹត្ត​កន្លង​ នូវ​កាមោឃៈ​ ភវោឃៈ​ ទិ​ដ្ឋោ​ឃៈ​ អវិជ្ជោឃៈ​ ហេតុ​នុ៎ះ​ (ទ្រង់​ត្រាស់​ថា​) កំណត់​ដឹង​សញ្ញា​ហើយ​ គប្បី​ឆ្លង​ឱឃៈ​បាន។
 [៦៧​] អធិប្បាយ​ពាក្យ​ថា​ មុនិ​ ជា​អ្នក​មិន​ប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ សេចក្តី​ហួងហែង​ទាំងឡាយ​ បាន​ដល់​សេចក្តី​ហួងហែង​ ២ គឺ​ សេចក្តី​ហួង​ហែង​គឺ​តណ្ហា​ ១ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ឈ្មោះថា​ សេចក្តី​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា​ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ មុនិ​ អធិប្បាយ​ថា​ ការ​ដឹង​ លោក​ហៅថា​ មោនៈ​ បាន​ដល់​បញ្ញា​ ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង​ ការ​សន្សំ​ធម៌​ ការយល់ឃើញ​ត្រូវ​ មុនិ​ ប្រកប​ព្រមដោយ​ការ​ដឹង​នោះ​ ឈ្មោះថា​ អ្នក​ដល់​នូវ​មោនៈ។ មោនេយ្យៈ​ មាន​ ៣ គឺ​ កាយមោនេយ្យៈ​ ១ វចី​មោនេយ្យៈ​ ១ មនោ​មោនេយ្យៈ​ ១។
 កាយមោនេយ្យៈ​ តើ​ដូចម្តេច។ ការ​លះបង់​កាយទុច្ចរិត​ ៣ យ៉ាង​ ឈ្មោះថា​ កាយមោនេយ្យៈ។ កាយសុចរិត​ ៣ យ៉ាង​ ឈ្មោះថា​ កាយមោនេយ្យៈ។ ញាណ មាន​កាយ​ជា​អារម្មណ៍​ ឈ្មោះថា​ កាយមោនេយ្យៈ។ ការកំណត់​ដឹង​កាយ​ ឈ្មោះថា​ កាយ​មោនេយ្យៈ។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637349323046799178
ទៅកាន់ទំព័រ៖