ព្រះត្រៃបិដក ភាគ ៦៤

មគ្គ​ប្រព្រឹត្តទៅ​មួយអន្លើ​ដោយ​ការកំណត់​ដឹង​ ឈ្មោះថា​ កាយមោនេយ្យៈ។ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​កាយ​ ឈ្មោះថា​ កាយមោនេយ្យៈ។ ចតុត្ថជ្ឈាន​សមាបត្តិ​ ដែល​រំលត់​កាយសង្ខារ​ ឈ្មោះថា​ កាយមោនេយ្យៈ។ នេះ​ឈ្មោះថា​ កាយមោនេយ្យៈ។
 វចី​មោនេយ្យៈ​ តើ​ដូចម្តេច។ ការ​លះបង់​វចីទុច្ចរិត​ ៤ យ៉ាង ឈ្មោះថា​ វចី​មោនេ​យ្យៈ​។ វចីសុចរិត​ ៤ យ៉ាង​ ឈ្មោះថា​ វចី​មោនេយ្យៈ។ ញាណ​មាន​វាចា​ជា​អារម្មណ៍​ ឈ្មោះថា​ វចី​មោនេយ្យៈ។ ការកំណត់​ដឹង​វាចា​ ឈ្មោះថា​ វចី​មោនេយ្យៈ។ មគ្គ​ប្រព្រឹត្តទៅ​មួយ​អន្លើ​ដោយ​ការកំណត់​ដឹង​ ឈ្មោះថា​ វចី​មោនេយ្យៈ។ ការ​លះបង់​ឆន្ទ​រាគ​ក្នុង​វាចា​ ឈ្មោះ​ថា​ វចី​មោនេយ្យៈ។ ទុតិយជ្ឈាន​សមាបត្តិ​ ដែល​រំលត់​វចីសង្ខារ​ ឈ្មោះថា​ វចី​មោនេយ្យៈ។ នេះ​ឈ្មោះថា​ វចី​មោនេយ្យៈ។
 មនោ​មោនេយ្យៈ​ តើ​ដូចម្តេច។ ការ​លះបង់​មនោ​ទុច្ចរិត​ ៣ យ៉ាង​ ឈ្មោះថា​ មនោ​មោនេយ្យៈ។ មនោ​សុ​ច្ច​រិត​ ៣ យ៉ាង​ ឈ្មោះថា​ មនោ​មោនេយ្យៈ។ ញាណ​មានចិត្ត​ជា​អារម្មណ៍​ ឈ្មោះថា​ មនោ​មោនេយ្យៈ​ ការកំណត់​ដឹងចិត្ត​ ឈ្មោះថា​ មនោ​មោនេយ្យៈ។ មគ្គ​ប្រព្រឹត្តទៅ​មួយអន្លើ​ដោយ​ការកំណត់​ដឹង​ ឈ្មោះថា​ មនោ​មោនេយ្យៈ។ ការ​លះបង់​ ឆន្ទ​រាគ​ក្នុងចិត្ត​ ឈ្មោះថា​ មនោ​មោនេយ្យៈ។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637349323534362743
ទៅកាន់ទំព័រ៖