ព្រះត្រៃបិដក ភាគ ៦៤

សញ្ញា​វេទ​យិត​និរោធ​សមាបត្តិ​ ដែល​រំលត់​ចិត្តសង្ខារ​ ឈ្មោះថា​ មនោ​មោនេយ្យៈ។ នេះ​ឈ្មោះថា​ មនោ​មោនេយ្យៈ។
អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ បាន​ពោល​នូវ​កាយ​មុនិ​ វាចា​មុនិ​ មនោ​មុនិ​ អនាសវ​មុនិ​ អ្នក​បរិបូណ៌​ដោយ​មោនេយ្យ​ធម៌​ ថា​ជា​អ្នក​លះបង់​បាប​ទាំងអស់។ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​បាន​ពោល​នូវ​កាយ​មុនិ​ វាចា​មុនិ​ មនោ​មុនិ​ អនាសវ​មុនិ​ អ្នក​បរិបូណ៌​ដោយ​មោនេយ្យ​ធម៌​ ថា​ជា​អ្នក​លាង​ជម្រះ​បាប​ហើយ។

 មុនិ​ដែល​ប្រកបដោយ​មោនេយ្យ​ធម៌​ ៣ នេះ​ មាន​ ៦ គឺ​អាគារ​មុនិ​ ១ អនាគារ​មុនិ​ ១ សេក្ខ​មុនិ​ ១ អសេក្ខ​មុនិ​ ១ បច្ចេក​មុនិ​ ១ មុនិ​មុនិ​ ១។ ​ពួក​អាគារ​មុនិ​ តើ​ដូចម្តេច។ បុគ្គល​ទាំងឡាយ​ណា​ ជា​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​ ឃើញ​បទ​គឺ​ ព្រះ​និពា្វន​ ដឹង​ច្បាស់​សាសនា​ បុគ្គល​ទាំងឡាយ​នេះ​ ឈ្មោះថា​ អាគារ​មុនិ។ ​ពួក​អនាគារ​មុនិ​ តើ​ដូចម្តេច។ បុគ្គល​ទាំងឡាយ​ណា​ ជា​អ្នកបួស​ ឃើញ​បទ​គឺ​ព្រះ​និពា្វន​ ដឹង​ច្បាស់​សាសនា​ បុគ្គល​ទាំងឡាយ​នេះ​ ឈ្មោះថា​ អនាគារ​មុនិ។ សេក្ខបុគ្គល​ ៧ ​ពួក​ ឈ្មោះថា​ សេក្ខ​មុនិ។ ព្រះអរហន្ត​ទាំងឡាយ​ ឈ្មោះថា​ អសេក្ខ​មុនិ។ ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ឈ្មោះថា​ បច្ចេក​មុនិ។ ព្រះ​តថាគត​ អរហន្ត​សម្មាសម្ពុទ្ធ​ លោក​ហៅថា​ មុនិ​មុនិ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637349324073026782
ទៅកាន់ទំព័រ៖