ព្រះត្រៃបិដក ភាគ ៦៤

ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំង​ឡាយ​ មាន​ឧបមា​ដូច​ក្បាល​ពស់វែក​ ដោយ​សេចក្តី​ថា​ ប្រកបដោយ​ភ័យ​ចំពោះមុខ​ ឈ្មោះថា វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​ កាល​ឃើញថា​ កាម​ទាំងឡាយ​ មាន​ឧបមា​ដូច​គំនរ​ភ្លើង​ ដោយ​សេចក្តី​ថា​ ក្តៅ​ រោលរាល​ដោយ​ភ្លើង​ធំ​ ឈ្មោះថា​ វៀរ​កាម​ ដោយ​កិរិយា​សង្កត់​សង្កិន​។ បុគ្គល​កំពុង​ចំរើន​ពុទ្ធានុស្សតិ​ក្តី​ ឈ្មោះថា​ វៀរ​កាម​ ដោយ​កិរិយា​សង្កត់​សង្កិន​ កំពុង​ចំរើន​ធម្មា​នុស្ស​តិ​ក្តី​ កំពុង​ចំរើន​សង្ឃានុស្សតិ​ក្តី​ កំពុង​ចំរើន​សីលា​នុស្ស​តិ​ក្តី​ កំពុង​ចំរើន​ចា​គា​នុស្ស​តិ​ក្តី​ កំពុង​ចំរើន​ទេ​វតានុស្ស​តិ​ក្តី​ កំពុង​ចំរើន​អា​នា​បានុ​ស្ស​តិ​ក្តី​ កំពុង​ចំរើន​មរ​ណា​នុស្ស​តិ​ក្តី​ កំពុង​ចំរើន​កាយគតាសតិ​ក្តី​ កំពុង​ចំរើន​ឧប​សមានុ​ស្ស​តិ​ក្តី​ ឈ្មោះ​ថា​ វៀរ​កាម​ដោយ​កិរិយា​សង្កត់សង្កិន​។ បុគ្គល​កំពុង​ចំរើន​បឋមជ្ឈាន​ក្តី​ ឈ្មោះ​ថា​ វៀរ​កាម​ដោយ​កិរិយា​សង្កត់សង្កិន​។ កំពុង​ចំរើន​ទុតិយជ្ឈាន​ក្តី​ កំពុង​ចំរើន​តតិយជ្ឈាន​ក្តី​ កំពុង​ចំរើន​ចតុ​ត្ថ​ជ្ឈាន​ក្តី​ កំពុង​ចំរើន​អាកាសានញ្ចាយតន​សមាបត្តិ​ក្តី​ កំពុង​ចំរើន​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ក្តី​ កំពុង​ចំរើន​អា​កិ​ញ្ច​ញ្ញា​យត​នសមាបត្តិ​ក្តី​ កំពុង​ចំ​រើ​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក្តី​ ឈ្មោះថា វៀរ​កាម​ ដោយ​កិរិយា​សង្កត់សង្កិន​។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637349104627830873
ទៅកាន់ទំព័រ៖