ព្រះត្រៃបិដក ភាគ ៦៤

សេចក្តី​ពេញចិត្ត​ ការ​ព្យាយាម​ ការ​ឧស្សាហ៍​ សេចក្តី​ប្រឹងប្រែង​ ការ​មិន​ប្រព្រឹត្ត​ត្រឡប់​វិញ​ សតិសម្បជញ្ញៈ​ ការ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ការ​ព្យាយាម​ដ៏​ឧត្តម​ អធិដ្ឋាន​នឹង​ការ​ប្រកប​រឿយ​ៗ ណា​ ក្នុង​កុសលធម៌​ទាំងឡាយ​នោះ​ថា​ ធ្វើ​ម្តេច​ហ្ន៎​ អាត្មា​អញ​នឹង​បំពេញ​សី​លក្ខ​ន្ធ​ ដែល​មិនទាន់​ពេញលេញ​ ឬនឹង​អនុគ្រោះ​សីលក្ខន្ធ​ ដែល​ពេញ​លេញ​ស្រាប់ហើយ​ ដោយ​បញ្ញា​ក្នុង​កិច្ច​នោះ​ ៗ ដូច្នេះ​ នេះ​ឈ្មោះថា​ ការ​មិន​ប្រហែស​ ក្នុង​កុសលធម៌​ទាំងឡាយ។ ថា​ ធ្វើ​ម្តេច​ហ្ន៎​ អាត្មាអញ​នឹង​បំពេញ​សមា​ធិ​ក្ខន្ធ​ ដែល​មិនទាន់​ពេញលេញ​ ឬនឹង​អនុគ្រោះ​សមា​ធិ​ក្ខន្ធ​ ដែល​ពេញលេញ​ស្រាប់ហើយ​ ដោយ​បញ្ញា​ក្នុង​កិ​ច្ច​នោះ​ៗ។បេ។ ក្នុង​កុសលធម៌​ទាំងឡាយ។ សេចក្តី​ពេញចិត្ត​ ការ​ព្យាយាម​ ការ​ឧស្សាហ៍​ សេចក្តី​ប្រឹងប្រែង​ ការ​មិន​ប្រព្រឹត្ត​ត្រឡប់​វិញ​ សតិសម្បជញ្ញៈ​ ការ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ការ​ព្យាយាម​ដ៏​ឧត្តម​ អធិដ្ឋាន​នឹង​ការ​ប្រក​បរឿយៗ​ ណា​ ក្នុង​កុសល​ធម៌​ទាំងឡាយ​នោះ​ថា​ ធ្វើ​ម្តេច​ហ្ន៎​ អាត្មាអញ​គប្បី​បំពេញ​បញ្ញា​ខន្ធ​ វិ​មុ​ត្តិ​ក្ខន្ធ​ វិមុត្តិ​ញ្ញា​ណទស្សន​ក្ខន្ធ​ ដែល​មិនទាន់​ពេញលេញ​ ឬនឹង​អនុគ្រោះ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ដែល​ពេញ​លេញ​ស្រាប់ហើយ​ ដោយ​បញ្ញា​ក្នុង​កិច្ច​នោះ​ ៗ ដូច្នេះ​ នេះ​ឈ្មោះថា​ ការ​មិន​ប្រហែស​ ក្នុង​កុសលធម៌​ទាំងឡាយ។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637349325297249042
ទៅកាន់ទំព័រ៖