ព្រះត្រៃបិដក ភាគ ៦៤

មិន​បា្រ​ថ្នា​លោក​នេះ​ គឺ​កាមធាតុ​ រូបធាតុ​ មិន​ប្រាថ្នា​លោក​ដទៃ​ គឺ​អរូបធាតុ។ មិន​ប្រាថ្នា​ មិន​ត្រូវការ​ មិន​ត្រេកអរ​ មិន​ប៉ុនប៉ង​ មិន​ស្រឡាញ់​ មិន​ជាប់ចិត្ត​ នូវ​គតិ​ ឧប​បតិ្ត បដិសន្ធិ​ ភព​ សំសារ​ ឬវដ្តៈ​ទៀត​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​បា្រ​ថ្នា​នូវ​លោក​នេះ​ និង​លោក​ដទៃ។ ហេតុ​នោះ​ ព្រះ​មា​នព្រ​ភាគ​ ត្រាស់​ថា​
មុនិ​កំណត់​ដឹង​សញ្ញា​ហើយ​ គប្បី​ឆ្លង​ឱឃៈ​បាន​ ជា​អ្នក​មិន​ប្រឡាក់​ក្នុង​សេចក្តី​ហួងហែង​ទាំងឡាយ​ ជា​អ្នកមាន​ព្រួញ​ដក​ឡើង​ហើយ​ ប្រព្រឹត្ត​មិន​ប្រហែស​ មិន​បា្រ​ថ្នា​នូវ​លោក​នេះ​ និង​លោក​ដទៃ។

ចប់​ គុហ​ដ្ឋ​កសុ​ត្ត​និ​ទេ្ទស​ ទី២។

ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637349326179395894
ទៅកាន់ទំព័រ៖