ព្រះត្រៃបិដក ភាគ ៦៤
មានសេចក្តីសំគាល់ថាទៀងទាត់ មានចិត្តថាពិត មានសេចក្តីសំគាល់ថាពិត មានចិត្តថាមិនប្រែប្រួល មានសេចក្តីសំគាល់ថាមិនប្រែប្រួល ហើយជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនឯទៀត មានចិត្តជឿថាមែន រមែងជេរតាម។
[៧៣] ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើនូវវាទៈ ដែលកើតឡើង គឺវាទៈនោះ កើត កើតព្រម កើតហើយ កើតចំពោះហើយ កើតបា្រកដហើយ ជាវាទៈលាន់កងរំពង អំពីសំណាក់បុគ្គលដទៃ ជាពាក្យជេរប្រទេចនូវព្រះមានព្រះភាគ និងព្រះភិក្ខុសង្ឃ ដោយហេតុមិនពិត ហេតុនោះ (ទ្រង់ត្រាស់ថា) នូវវាទៈដែលកើតហើយ។ ពាក្យថា ព្រះពុទ្ធជាមុនិ រមែងមិនអើពើ សេចក្តីថា ញាណ លោកហៅថាមោនៈ បានដល់បា្រជ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ ព្រះពុទ្ធជាមុនិ ប្រកបដោយញាណនោះ ឈ្មោះថាទ្រង់ដល់នូវមោនៈ។បេ។ ព្រះមានព្រះភាគនោះ កន្លងនូវបណ្តាញគឺសេចក្តីជាប់ ទើបឈ្មោះថា មុនិ។ បុគ្គលណាអើពើនូវវាទៈ បុគ្គលនោះ រមែងអើពើនូវវាទៈដោយហេតុ ២ យ៉ាង។ គឺបុគ្គលអ្នកបង្កទោស រមែងអើពើនូវវាទៈ ព្រោះភាពនៃខ្លួនជាអ្នកបង្កទោស ១។
ID: 637349327411900023
ទៅកាន់ទំព័រ៖