ព្រះត្រៃបិដក ភាគ ៦៤

ទោស​ខីលៈ​ មោហ​ខីលៈ​ មិន​មាន​ អង្គឺ​មាន​ ឥតមាន​ លែងកើត​មាន​ គឺ​ព្រះពុទ្ធ​ជាមុ​និ​ បាន​លះបង់​ ផ្តាច់​ផ្តិល​ រម្ងាប់​ ស្ងប់​រម្ងាប់​ មិន​គួរ​ដល់​ការ​កើត​ទៀត​ ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ។ ពាក្យ​ថា​ ក្នុង​ទីណា​មួយ​ គឺ​ក្នុង​កន្លែងណា​មួយ​ ក្នុង​តំប​ន់​ណាមួយ​ ក្នុង​ទី​ខ្លះ​ ខាងក្នុង​ក្តី​ ខាងក្រៅ​ក្តី​ ទាំង​ខាងក្នុង​ខាងក្រៅ​ក្តី​ ហេតុ​ដូច្នោះ​ (ទ្រង់​ត្រាស់​ថា​) ហេតុ​នោះ​ បង្គោល​គឺ​កិលេស​ របស់​ព្រះពុទ្ធ​ជាមុ​និ​ មិន​មាន​ក្នុង​ទីណា​ទេ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា​
តិ​រិ្ថយ​ពួក​ខ្លះ​ មានចិត្ត​ខឹង​ ហើយ​ជេរ​ ​ពួក​ជន​ឯទៀត​ មានចិត្ត​ជឿ​ថា​មែន​ រមែង​ជេរ​តាម​ តែ​ព្រះពុទ្ធ​ជាមុ​និ​ មិន​អើពើ​នូវ​វាទៈ​ដែល​កើត​ហើយ​ ព្រោះហេតុនោះ​ បង្គោល​គឺ​កិលេស​របស់​ព្រះពុទ្ធ​ជាមុ​និ​ មិន​មាន​ក្នុង​ទីណា​ទេ។
[៧៥​] បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ ដោយ​ប្រការ​ដូចម្តេច​បាន​ បុគ្គល​ដែល​ត្រូវ​សេច​ក្តី​បា្រ​ថ្នា​ដឹកនាំ​ ឋិតនៅ​ស៊ប់​ក្នុង​សេចក្តី​ពេញចិត្ត​ រមែង​ធ្វើ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ឲ្យ​គ្រប់គ្រាន់​ដោយខ្លួនឯង​ ដឹង​យ៉ាងណា​ ក៏​ពោល​យ៉ាងនោះ។

 [៧៦​] ពាក្យ​ថា​ បុគ្គល​គប្បី​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​ដោយ​ប្រការ​ដូចម្តេច​បាន​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637349328966321542
ទៅកាន់ទំព័រ៖