ព្រះត្រៃបិដក ភាគ ៦៤

 [៧៧​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ដែល​ត្រូវ​សេច​ក្តី​បា្រ​ថ្នា​ដឹកនាំ​ ឋិតនៅ​ស៊ប់​ ក្នុង​សេចក្តី​ពេញចិត្ត​ ត្រង់​ពាក្យ​ថា​ បុគ្គល​ដែល​ត្រូវ​សេច​ក្តី​បា្រ​ថ្នា​ដឹ​កនាំ​ គឺ​បុគ្គល​ដែល​ត្រូវ​ទិដ្ឋិ​របស់​ខ្លួន​ សេចក្តី​គួរ​របស់​ខ្លួន​ សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ លទិ្ធ​របស់​ខ្លួន​នាំទៅ​ នាំចេញ​ទៅ​ បន្សាត់​ទៅ​ ប្រមូល​ទៅ។ បុគ្គល​ដែល​ហត្ថិ​យាន​ ឬរថយាន​ អស្សយាន​ ឬគោយាន​ អជ​យាន​ ឬមេ​ណ្ឌ​កយាន​ ឱដ្ឋ​យាន​ ឬខរ​យាន​ (យាន​ដែល​ទឹម​ដោយ​លា​) នាំទៅ​ នាំ​ចេញទៅ​ បំផាយ​ទៅ​ ប្រមូល​ទៅ​ យ៉ាងណាមិញ​ បុគ្គល​ដែល​ត្រូវ​ទិដ្ឋិ​របស់​ខ្លួន​ សេចក្តី​គួរ​របស់​ខ្លួន​ សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ លទ្ធិ​របស់​ខ្លួន​ នាំទៅ​ នាំចេញ​ទៅ​ បន្សាត់​ទៅ​ ប្រមូល​ទៅ​ ក៏​យ៉ាងនោះ​ដែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ដែល​ត្រូវ​សេចក្តី​បា្រ​ថ្នា​ ដឹកនាំ។ ពាក្យ​ថា​ ឋិតនៅ​ស៊ប់​ ក្នុង​សេចក្តី​ពេញចិត្ត​ គឺ​ឋិតនៅ​ស៊ប់​ តាំងនៅ​ស៊ប់​ ជាប់​ស្អិត​ ប្រកាន់​ស៊ប់​ ជ្រុលជ្រប់​ ចុះ​ស៊ប់​ ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ក្នុង​សេចក្តី​គួរ​របស់​ខ្លួន​ ក្នុង​សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ ក្នុង​លទ្ធិ​របស់​ខ្លួន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ដែល​ត្រូវ​សេច​ក្តី​បា្រ​ថ្នា​ដឹកនាំ​ ឋិតនៅ​ស៊ប់​ក្នុង​សេចក្តី​ពេញចិត្ត។
 [៧៨​] ពាក្យ​ថា​ រមែង​ធ្វើ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ឲ្យ​គ្រប់គ្រាន់​ដោយខ្លួនឯង​ គឺ​រមែង​ធ្វើ​នូវ​ទិ​ដិ្ឋ​ឲ្យ​គ្រប់គ្រាន់​ ធ្វើឲ្យ​បរិបូណ៌​ ធ្វើ​មិន​ឲ្យខ្វះ​ខាត​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637349330018958928
ទៅកាន់ទំព័រ៖