ព្រះត្រៃបិដក ភាគ ៦៤
ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវអរិយធម៌ក្នុងបុព្វណ្ហសម័យនេះឯង ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា អាត្មាអញនឹងនាំមក ប្រមូលមក សម្រេច ពាល់ត្រូវ ធើ្វឲ្យជាក់ច្បាស់ នូវអរិយធម៌ ក្នុងសម័យថ្ងៃត្រង់នេះឯង ក្នុងសម័យថ្ងៃរសៀល ក្នុងវេលាមុនភត្ត ក្នុងវេលាក្រោយភត្ត ក្នុងយាមជាខាងដើម ក្នុងយាមជាកណ្តាល ក្នុងយាមជាទីបំផុត ក្នុងកាលខាងរនោច ក្នុងកាលខាងខ្នើត ក្នុងវស្សានរដូវ ក្នុងហេមន្តរដូវ ក្នុងគិម្ហរដូវ ក្នុងចំណែកនៃវ័យជាខាងដើម ក្នុងចំណែកនៃវ័យជាកណ្តាល ក្នុងចំណែកនៃវ័យជាទីបំផុត ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។ ពាក្យថា ជន គឺសត្វ នរៈ មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្ទ្រិយ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ជនណា (ដែលគេមិនបានសាកសួរ) នូវសីល និងវត្តរបស់ខ្លួន។
ID: 637349332348637902
ទៅកាន់ទំព័រ៖