ព្រះត្រៃបិដក ភាគ ៦៤

 [៨២​] អធិប្បាយ​ពាក្យ​ថា​ ជន​ណា​ ដែលគេ​មិនបាន​សាកសួរ ហើយ​ពោល​អួត​ ប្រាប់​បុគ្គល​ដទៃ​ ត្រង់​ពាក្យ​ថា​ បុគ្គល​ដទៃ​ បាន​ដល់ ជន​ដទៃ​គឺ​ ក្សត្រ​ ព្រាហ្មណ៍​ វេស្សៈ​ សូទ្រៈ​ គ្រហស្ថ​ បព្វជិត​ ទេវតា​ មនុស្ស​ទាំងឡាយ។ ពាក្យ​ថា​ ដែលគេ​មិនបាន​សាកសួរ​គឺ​ ដែលគេ​មិន​បា​នដ​ណឹ្តង​ មិនបាន​សួរ​ មិនបាន​អារាធនា​ មិនបាន​អញ្ជើ​ញ មិនបាន​ឲ្យ​ជ្រះថ្លា។ ពាក្យ​ថា​ពោល​អួត​ គឺ​ផ្តើម​និយាយ​នូវ​សីល​ ឬវត្ត​ ឬក៏​សីល និង​វត្ត​របស់​ខ្លួន។ បុគ្គល​ផ្តើម​និយាយ សំដែង​ ពោល បំភ្លឺ បញ្ចេញ​ថា អាត្មា​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ក្តី ថា​បរិបូណ៌​ដោយ​វត្ត​ក្តី​ ថា​បរិបូណ៌​ដោយ​សីល និង​វត្ត​ក្តី ដោយ​ជាតិ​ក្តី ដោយ​គោត្រ​ក្តី ដោយ​ភាព​នៃ​ខ្លួន​ជា​កូន​អ្នកមាន​ត្រកូល​ក្តី​ ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ក្តី ដោយ​ទ្រព្យ​ក្តី ដោយ​ការរៀនសូត្រ​ក្តី ដោយ​ការងារ​ក្តី​ ដោយ​សិ​ល្បៈ​ក្តី ដោយ​ថ្នាក់​នៃ​វិជ្ជា​ក្តី​ ដោយ​សុតៈ​ក្តី ដោយ​ការ​វាងវៃ​ក្តី ដោយ​វត្ថុ​ណាមួយ​ក្តី ថា​ជា​អ្នក (ចេញ​) អំពី​ត្រកូល​ខ្ពស់ ហើយ​បួស​ក្តី ថា (ចេញ​) អំពី​ត្រកូល​ដ៏​ប្រសើរ ហើយ​បួស​ក្តី ថា (ចេញ​) អំពី​ត្រកូល​ មានទ្រព្យ​ច្រើន ហើយ​បួស​ក្តី​ ថា​ (ចេញ​) អំពី​ត្រកូល​មានទ្រព្យ​លើសលុប ហើយ​បួស​ក្តី ថា​ជា​អ្នកមាន​យស​ល្បីល្បាញ​ជាង​គ្រហស្ថ​ និង​បព្វជិត​ទាំងឡាយ​ក្តី ថា​អាត្មាអញ​ជា​អ្នកមាន​លាភ​ចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ក្តី
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637349332703684215
ទៅកាន់ទំព័រ៖