ព្រះត្រៃបិដក ភាគ ៦៤

ថា​ជា​អ្នកចេះ​ព្រះ​សូត្រ​ក្តី​ ថា​ជា​អ្នក​ទ្រទ្រង់​វិន័យ​ក្តី ថា​ជា​ធម្មកថិក​ក្តី ថា​ជា​អ្នក​កាន់​អារញ្ញិក​ធុតង្គ​ក្តី​ កាន់​បិ​ណ្ឌ​បា​តិក​ធុតង្គ​ក្តី​ កាន់​បំសុ​កូ​លិក​ធុតង្គ​ក្តី កាន់​តេ​ចីវរិ​កធុតង្គ​ក្តី កាន់​សប​ទាន​ចារិក​ធុតង្គ​ក្តី​ កាន់​ខលុ​បច្ឆា​ភត្តិក​ធុតង្គ​ក្តី កាន់​នេ​សជ្ជិ​កធុតង្គ​ក្តី កាន់​សន្ថតិ​កធុតង្គ​ក្តី​ ថា​ជា​អ្នក​បាន​បឋមជ្ឈាន​ក្តី បាន​ទុតិយ​ជ្ឈាន​ក្តី បាន​តតិយជ្ឈាន​ក្តី បាន​ចតុត្ថជ្ឈាន​ក្តី បាន​អាកាសានញ្ចាយតន​សមាបត្តិ​ក្តី​ បាន​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ក្តី បាន​អា​កិ​ញ្ច​ញ្ញា​យត​នសមាបត្តិ​ក្តី​ បា​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក្តី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​ណា​ដែលគេ​មិនទាន់​សាកសួរ​ ហើយ​ពោល​អួ​តបា្រប់​បុគ្គល​ដទៃ។
 [៨៣​] អធិប្បាយ​ពាក្យ​ថា​ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ ពោល​នូវ​ជន​នោះ​ថា​ ជា​អ្នក​មិន​មាន​អរិយធម៌​ ត្រង់​ពាក្យ​ថា​ ជន​អ្នក​ឈ្លាសវៃ​ គឺ​ជន​ទាំងឡាយ​ណា​ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ខន្ធ​ ឈ្លាសវៃ​ក្នុង​ធាតុ​ ឈ្លាសវៃ​ក្នុង​អាយតនៈ​ ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ​ ឈ្លាសវៃ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ឈ្លាសវៃ​ក្នុង​សម្ម​ប្ប​ធាន​ ឈ្លាសវៃ​ក្នុង​ឥទ្ធិបាទ​ ឈ្លាសវៃ​ក្នុង​ឥន្រ្ទិយ​ ឈ្លាសវៃ​ក្នុង​ពលៈ​ ឈ្លាសវៃ​ក្នុង​ពោជ្ឈង្គ​ ឈ្លាសវៃ​ក្នុង​មគ្គ​ ឈ្លាសវៃ​ក្នុង​ផល​ ឈ្លាសវៃ​ក្នុង​ព្រះ​និពា្វន​ ​ពួក​អ្នក​ឈ្លាសវៃ​នោះ​ បាន​ពោល​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637349333144054196
ទៅកាន់ទំព័រ៖