ព្រះត្រៃបិដក ភាគ ៦៤

ថា​អា​ត្មា​ជា​អ្នកមាន​លាភ​ ចំពោះ​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេ​សជ្ជៈ​បរិ​ក្ខា​រក្តី​ ថា​ជា​អ្នកចេះ​ព្រះ​សូត្រ​ក្តី​ ថា​ជា​អ្នក​ទ្រទ្រង់​វិន័យ​ក្តី​ ថា​ជា​ធម្មកថិក​ក្តី​ ថា​ជា​អ្នក​កាន់​អារញ្ញិក​ធុតង្គ​ក្តី​ កាន់បិណ្ឌ​បា​តិក​ធុតង្គ​ក្តី​ កាន់​បំសុ​កូ​លិក​ធុតង្គ​ក្តី​ កាន់​តេ​ចីវរិ​កធុតង្គ​ក្តី​ កាន់​សប​ទា​នចារិក​ធុតង្គ​ក្តី​ កាន់​ខលុ​បច្ឆា​ភត្តិក​ធុតង្គ​ក្តី​ កាន់​នេ​សជ្ជិ​កធុតង្គ​ក្តី​ កាន់​យថា​សន្ថតិ​កធុតង្គ​ក្តី​ ថា​ជា​អ្នក​បាន​បឋមជ្ឈាន​ក្តី​ បាន​ទុតិយជ្ឈាន​ក្តី​ បាន​តតិយជ្ឈាន​ក្តី​ បាន​ចតុត្ថជ្ឈាន​ក្តី​ បាន​អាកា​សាន​ញ្ចា​យត​នសមាបត្តិ​ក្តី​ បាន​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ក្តី​ បាន​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ក្តី​ បា​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក្តី​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ណា​ ពោល​អួតខ្លួន​ដោយខ្លួនឯង។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ជន​ណា​ ដែលគេ​មិនបាន​សាកសួរ​នូវ​សីល និង​វត្ត​របស់​ខ្លួន​ ហើយ​ពោល​អួត​ប្រាប់​ពួក​បុគ្គល​ដទៃ​ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ពោល​នូវ​ជន​ដែល​ពោល​អួតខ្លួន​ ដោយខ្លួនឯង​នោះ​ ថា​ជា​អ្នក​មិន​មាន​អរិយធម៌។
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637349334089646313
ទៅកាន់ទំព័រ៖