ព្រះត្រៃបិដក ភាគ ៦៤

សត្វ​ណា​ដេក​ក្នុង​រន្ធ​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ វិ​លា​ស័យ។ សត្វ​ណា​ដេក​ក្នុង​គុហា​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ គុហា​ស័យ។ សត្វ​នោះ​មាន​ចង្កូម​ជា​អាវុធ​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ទា​ឍា​វុធ។ សត្វ​នោះ​មានពិស​ដ៏​ពន្លឹក​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា ឃោរ​វិ​សៈ។ សត្វ​នោះ​មាន​អណ្តាត​ពីរ​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ទុ​ជិវា្ហ។ សត្វ​ណា​ជញ្ជក់​រស​ ដោយ​អណ្តាត​ពីរ​ ហេតុ​នោះ​ សត្វ​នោះ​ឈ្មោះថា​ ទិ​រសញ្ញូ។ បុរស​អ្នក​ចង់​រស់​ មិន​ចង់​ស្លាប់​ ប្រាថ្នា​សេចក្តី​សុខ​ ខ្ពើម​សេចក្តី​ទុក្ខ គួរ​វៀរ​ គួរ​ចៀសចេញ​ គួរ​គេច​ចេញ​ គួរ​វៀរ​ស្រឡះ​ចេញ​នូវ​ក្បាល​ពស់​ដោយ​ជើង​ យ៉ាងណា​ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តី​សុខ​ ខ្ពើម​សេចក្តី​ទុក្ខ​ គួរ​វៀរ​ គួរ​ចៀសចេញ​ គួរ​គេច​ចេញ​ គួរ​វៀរ​ស្រឡះ​ចេញ​នូវ​កាម​ទាំងឡាយ​ ក៏​យ៉ាងនោះ​ដែរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដូច​បុគ្គល​វៀរ​ក្បាល​ពស់​ដោយ​ជើង។
 [១៤​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​នោះ​ ជា​អ្នកមាន​សតិ​ រមែង​កន្លង​វិស​ត្តិកា​តណ្ហា​នេះ​ក្នុង​លោក​ ត្រង់​ពាក្យ​ថា​ បុគ្គល​នោះ​ គឺ​បុគ្គល​ដែល​វៀរ​កាម​។ តណ្ហា លោក​ហៅ​ថា​ វិស​ត្តិកា​ បាន​ដល់​តម្រេក​ តម្រេក​មាន​កំឡាំង​ សេចក្តី​កួច​កាន់​ សេចក្តី​ត្រេកអរ​ សេចក្តី​រីករាយ​ សេចក្តី​រីករាយ​ក្នុង​តម្រេក​ តម្រេក​មាន​កំឡាំង​របស់​ចិត្ត​ សេចក្តី​ប្រាថ្នា​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637349105522165847
ទៅកាន់ទំព័រ៖