ព្រះត្រៃបិដក ភាគ ៦៤

[៨៥​] ភិក្ខុ​ណា​ជា​អ្នក​ស្ងប់​រម្ងាប់​ផង​ អ្នកមាន​ចិត្ត​រលត់​ផង​ អ្នក​មិន​អួតអាង​ចំពោះ​សីល​ទាំងឡាយ​ថា​ អាត្មាអញ​ដូច្នេះ​ផង​ កិលេស​ដ៏​ក្រាស់​ណាមួយ​ក្នុង​លោក​ នៃ​ភិក្ខុ​ណា​ មិន​មាន​ផង​ ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ រមែង​ពោល​នូវ​ភិក្ខុ​នោះ​ថា​ ជា​អ្នកមាន​អរិយធម៌។

 [៨៦​] អធិប្បាយ​ពាក្យ​ថា​ ភិក្ខុ​ណា​ជា​អ្នក​ស្ងប់​រម្ងាប់​ផង​ អ្នកមាន​ចិត្ត​រលត់​ផង​ ត្រង់​ពាក្យ​ថា​ អ្នក​ស្ងប់​រម្ងាប់​ គឺ​អ្នក​ស្ងប់​រម្ងាប់​ ព្រោះ​ជា​អ្នក​ស្ងប់​រម្ងាប់​រាគៈ​ អ្នក​ស្ងប់​រម្ងាប់​ ព្រោះ​ជា​អ្នក​ស្ងប់​រម្ងាប់​ទោសៈ​ អ្នក​ស្ងប់​រម្ងាប់ ព្រោះ​ជា​អ្នក​ស្ងប់​រម្ងាប់​មោហៈ​ អ្នក​ស្ងប់​រម្ងាប់​ ចូល​ទៅ​ជិត​ស្ងប់​ រំលត់​ រលាស់​ចេញ​ ព្រោះ​ជា​អ្នក​ស្ងប់​រម្ងាប់​ ចូល​ទៅ​ជិត​ស្ងប់​ ដុត​ រំលត់​ បា្រស​ចេញ​ រលាស់​ចេញ​នូវ​កោ​ធៈ​ ឧបនាហៈ​ មក្ខៈ​ បឡា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ឋេយ្យៈ​ ថម្ភៈ​ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងពួង​ ទុច្ចរិត​ទាំងពួង​ សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង​ សេចក្តី​ក្រហល់ក្រហាយ​ទាំងពួង​ សេចក្តី​ក្តៅក្រហាយ​ទាំងពួង​ ការ​តាក់តែង​នូវ​អកុសល​ទាំងពួង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​ស្ងប់​រម្ងាប់។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637349334485479200
ទៅកាន់ទំព័រ៖