ព្រះត្រៃបិដក ភាគ ៦៤

 [៩១​] អធិប្បាយ​ពាក្យ​ថា​ ធម៌​ទាំងឡាយ​ ដែល​បុគ្គល​ណា​សម្រេច​ហើយ​ តាក់​តែង​ហើយ​ ត្រង់​ពាក្យ​ថា​ សម្រេច​ បាន​ដល់​កិរិយា​សម្រេច​ ២ ប្រការ​ គឺ​កិរិយា​សម្រេច​ គឺ​តណ្ហា​ ១ កិរិយា​សម្រេច​គឺ​ទិដ្ឋិ​ ១។ បេ។ នេះ​ហៅថា កិរិយា​សម្រេច​គឺ​តណ្ហា។បេ។ នេះ​ហៅថា​ កិរិយា​សម្រេច​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ តាក់តែង​ហើយ​ គឺ​ធ្វើ​ព្រម​ហើយ​ ចាត់ចែង​ហើយ​ តាក់​តែង​បា្រ​កដ​ហើយ​ តាំង​ទុក​ព្រម​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តាក់​តែង​ហើយ។ ម្យ៉ាងទៀត​ ធម៌​ទាំងឡាយ​មាន​សភាព​មិន​ទៀង​ ដែល​បច្ច័យ​តាក់តែង​ហើយ​ អាស្រ័យ​គ្នា​ទើប​កើតឡើង​ មានការ​អស់​ទៅជាធម្មតា​ មានការ​សូន្យ​ទៅជា​ធម្មតា​ មានការ​ព្រាត់​បា្រស​ជា​ធម្មតា​ មានការ​រលត់​ជា​ធម្មតា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តាក់តែង​ហើយ។ ពាក្យ​ថា​ ដែល​បុគ្គល​ណា​ គឺ​បុគ្គល​ដែល​លុះ​ក្នុង​ទិដ្ឋិ។ ទិដ្ឋិ​ ៦២​ លោក​ពោល​ថា​ ធម៌​ទាំងឡាយ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ធម៌​ទាំងឡាយ​ដែល​បុគ្គល​ណា​ សម្រេច​ហើយ​ តាក់តែង​ហើយ។
 [៩២​] អធិប្បាយ​ពាក្យ​ថា​ ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ​ ជា​ធម៌​មិន​ផូរផង់​ ត្រង់​ពាក្យ​ថា​ ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ​ បាន​ដល់​ ការ​ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ២ គឺ​ ការ​ធ្វើ​តណ្ហា​ ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ១ ការ​ធ្វើ​ទិដ្ឋិ​ ឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ ១ ។បេ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637349336907670260
ទៅកាន់ទំព័រ៖