ព្រះត្រៃបិដក ភាគ ៦៤

 អានិសង្ស​នៃ​ទិដ្ឋិ​ក្នុង​បច្ចុប្បន្ន​ តើ​ដូចម្តេច។ សាស្តា​ជា​អ្នកមាន​ទិដ្ឋិ​បែប​ណា​ ​ពួក​សាវ័ក​ ក៏​រមែង​មាន​ទិដ្ឋិ​បែប​នោះ។ ​ពួក​សាវ័ក​រមែង​ធ្វើសក្ការៈ​ គោរព​ រាប់អាន​ បូជា​ ធ្វើ​នូវ​ការ​កោតក្រែង​ចំពោះ​សាស្តា​ មាន​ទិដ្ឋិ​បែប​នោះ​ ទាំង​បាន​នូវ​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ព្រោះ​ការ​ធ្វើសក្ការៈ​ ជាដើម​នោះ ជាហេតុ នេះ​ឈ្មោះថា​ អានិសង្ស​នៃ​ទិដ្ឋិ​ក្នុង​បច្ចុប្បន្ន។
 អានិសង្ស​នៃ​ទិដ្ឋិ​ក្នុង​បរលោក​ តើ​ដូចម្តេច។ ទិដ្ឋិ​នេះ​ គួរ​ដើម្បី​ភាពជា​នាគ​ក្តី​ ភាព​ជា​គ្រុឌ​ក្តី​ ភាពជា​យក្ខ​ក្តី​ ភាពជា​អសុរ​ក្តី​ ភាពជា​គន្ធព្វ​ក្តី​ ភាពជា​មហារាជ​ក្តី​ ភាពជា​ព្រះ​ឥន្រ្ទ​ក្តី​ ភាពជា​ព្រះព្រហ្ម​ក្តី​ ភាពជា​ទេវតា​ក្តី​ ទិដ្ឋិ​នេះ​ គួរ​ដើម្បី​សេចក្តី​មដ្ឋ​ចត់​ ស្អាត​វិសេស​ បរិសុទ្ធ​ ផុត​ រួច​ស្រឡះ​ រួច​ចេញ​ ជន​ទាំងឡាយ​ រមែង​មដ្ឋ​ចត់​ ស្អាត​វិសេស​ បរិសុទ្ធ​ ផុត​ រួច​ស្រឡះ​ រួច​ចេញ​ (ចាក​ទុក្ខ​) ដោយ​ទិដ្ឋិ​នេះ​ អាត្មាអញ​ នឹង​មដ្ឋ​ចត់​ ស្អាត​វិសេស​ បរិសុទ្ធ​ ផុត​ រួច​ស្រឡះ​ រួច​ចេញ​ ដោយ​ទិដ្ឋិ​នេះ​ បុគ្គល​ជា​អ្នក​ប៉ុនប៉ង​ ចំពោះ​ផល​ក្នុង​ខាងមុខ​ ដូច្នេះ​នេះ​ ឈ្មោះថា​ អានិសង្ស​នៃ​ទិដ្ឋិ​ក្នុង​បរលោក។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637349337745592584
ទៅកាន់ទំព័រ៖