ព្រះត្រៃបិដក ភាគ ៦៤

សេចក្តី​ជ្រប់​ចុះ​ កិរិយា​ងប់​ចុះ​ សេចក្តី​ចំពាក់ចិត្ត​ សេចក្តី​ចំពាក់​មាំ​ កិលេស​ជា​គ្រឿង​ជាប់​ កិលេស​ដូច​ភក់​ កិរិយា​ស្វែងរក​ ការ​លាក់ពុត​ កិលេស​ជាតិ​ជា​គ្រឿង​ញ៉ាំ​សត្វ​ឲ្យ​កើត​ គ្រឿង​ញុំាង​ទុក្ខ​ឲ្យ​កើត​ គ្រឿង​ចាក់ស្រេះ​ កិលេស​ជាតិ​ដូចជា​បណ្តាញ​ កិលេស​ជាតិ​ហូរ​ទៅ​ ផ្សាយ​ទៅ​ ក្រសែ​ គឺ​តណ្ហា​ កិលេស​ជាតិ​ដ៏​ទូលាយ​ គ្រឿង​ញ៉ាំង​អាយុ​ឲ្យ​វិនាស​ តណ្ហា​ជា​គំរប់​ពីរ​ គ្រឿង​តម្កល់ទុក​ គ្រឿង​នាំ​សត្វ​ទៅកាន់​ភព​ កិលេស​ជាតិ​ដូចជា​ព្រៃធំ​ ដូចជា​ព្រៃតូច​ ការ​ស្និទ្ធស្នាល​ សេចក្តី​ស្នេហា​ សេចក្តី​អាល័យ​ សេចក្តី​ជាប់​ចំពាក់​ សេចក្តី​ប៉ុនប៉ង​ សេចក្តី​នឹកជញ្ជឹង​ ភាព​នៃ​ចិត្ត​នឹកជញ្ជឹង​ បំណង​រូប​ បំណង​សំឡេង​ បំណង​ក្លិន​ បំណង​រស​ បំណង​ផ្សព្វ​ បំណង​លាភ​ បំណង​ទ្រព្យ​ បំណង​បុត្រ​ បំណង​ជីវិត​ ការ​ជាប់​ ការ​ជាប់​ទួ​ទៅ​ ការ​ជាប់​ក្រៃលែង​ ការ​ជាប់​ កិរិយា​ជាប់​ ភាព​នៃ​ចិត្ត​ជាប់​ ការ​ជក់​ស្អិត​ កិរិយា​ជក់​ស្អិត​ ភាព​នៃ​ចិត្ត​ជក់​ស្អិត​ ភាព​នៃ​ចិត្ត​រឡិបរឡប់​ ភាព​នៃ​ចិត្ត​ប្រាថ្នា​ក្រៃពេក​ តម្រេក​ខុស​គន្លង​ធម៌​ សេចក្តី​លោភ​មិន​ស្មើ​ សេចក្តី​អាល័យ​ កិលេស​ជាតិ​ជាទី​អាល័យ​ សេចក្តី​ប្រាថ្នា​ សេចក្តី​ស្រឡាញ់​ សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ កាមតណ្ហា​ ភវតណ្ហា​ វិភវ​តណ្ហា​ រូប​តណ្ហា​ អរូប​តណ្ហា​ និរោធ​តណ្ហា​ រូប​តណ្ហា​ សទ្ទ​តណ្ហា​ គន្ធ​តណ្ហា​ រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា​ ធម្ម​តណ្ហា​ អន្លង់​ គ្រឿង​ប្រកប​ទុក​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637349105854553015
ទៅកាន់ទំព័រ៖