ព្រះត្រៃបិដក ភាគ ៦៤

ធម៌​ទាំងឡាយ ដែល​បុគ្គល​ណា​ សម្រេច​ហើយ តាក់តែង​ហើយ ធ្វើឲ្យ​តាំងនៅ​ក្នុង​ខាងមុខ​ហើយ ជា​ធម៌​មិន​ផូរផង់​ បុគ្គល​នោះ រមែង​ឃើញ​នូវ​អា​និ​សង្ស​ណា​ក្នុង​ខ្លួន រមែង​អាស្រ័យ​នូវ​អានិសង្ស​នោះ​ និង​សេចក្តី​ស្ងប់ អាស្រ័យ​នូវ​ការ​កំរើក។
[៩៥​] ការ​ជាប់​ចំពាក់​ គឺ​ទិដ្ឋិ​ និង​ការ​ជ្រើសរើស​ ក្នុង​ធម៌​ទាំងឡាយ ហើយ​ប្រកាន់​ បុគ្គល​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បានទេ​ ព្រោះហេតុនោះ​ ទើប​ជន​រមែង​លះបង់​ផង​ ប្រកាន់​ផង​នូវ​ធម៌​ ក្នុង​ការ​ជាប់​ចំពាក់​ទាំងនោះ។

 [៩៦​] អធិប្បាយ​ពាក្យ​ថា​ ការ​ជាប់​ចំពាក់ គឺ​ទិដ្ឋិ​ បុគ្គល​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បាន​ទេ​ ត្រង់​ពាក្យ​ថា​ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ បាន​ដល់​ការ​ចុះចិត្តស៊ប់​ ការ​ស្ទាបអង្អែល​ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ថា​ លោក​ទៀង​ ការ​ឃើញ​នេះឯង​ជា​ការពិត​ ការ​ឃើញ​ដទៃ​ជា​មោឃៈ​ ការ​ចុះចិត្តស៊ប់​ ការ​ស្ទាបអង្អែល​ ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ថា​ លោក​មិន​ទៀង​ លោ​កមាន​ទី​បំផុត​ លោក​មិន​មាន​ទីបំផុត​ ជីវិត​នោះ​ សរីរៈ​នោះ​ ជីវិត​ដទៃ​ សរីរៈ​ដទៃ​ សត្វ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មាន​ សត្វ​សា្លប់​ទៅ​ មិនកើត​ទៀត​ក៏​មាន​ សត្វ​ស្លាប់​ទៅ​ កើត​ទៀតផង​ មិនកើត​ទៀតផង​ សត្វ​ស្លាប់​ទៅ​ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ការ​ឃើញ​នេះឯង​ជា​ការពិត
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637349339281886391
ទៅកាន់ទំព័រ៖