ព្រះត្រៃបិដក ភាគ ៦៤

ការ​ឃើញ​ដទៃ​ ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ បុគ្គល​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បានទេ​ គឺ​ប្រព្រឹត្ត​កន្លង​ដោយ​លំបាក​ ឆ្លង​ដោយ​ក្រ​ ឆ្លង​ចេញ​បាន​ដោយ​កម្រ​ ប្រព្រឹត្ត​កន្លង​បាន​ដោយ​តឹង​ ឈាន​កន្លង​បាន​ដោយ​លំបាក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ជាប់​ចំពាក់​គឺ​ទិដ្ឋិ​ បុគ្គល​មិន​ងាយ​ប្រព្រឹត្ត​កន្លង​បាន​ទេ។
 [៩៧​] ពាក្យ​ថា ការ​ជ្រើសរើស​ ក្នុង​ធម៌​ទាំងឡាយ ហើយ​ប្រកាន់ ត្រង់​ពាក្យ​ថា ក្នុង​ធម៌​ទាំងឡាយ គឺ​ក្នុង​ទិដ្ឋិ ៦២។ ពាក្យ​ថា ជ្រើសរើស គឺ ការ​រិះរក វិនិច្ឆ័យ ជ្រើសរើស ពិនិត្យ ថ្លឹង​មើល លៃលក ពិចារណា​ ធ្វើឲ្យ​ច្បាស់​ហើយ ប្រកាន់​តាម​ជួរ ប្រកាន់​ស្អិត ប្រកាន់​មាំ ប្រកាន់​ចំណែក​ ប្រកាន់​គំនរ ប្រកាន់​ដោយ​ការ​ប្រមូល គឺថា ការ​ប្រកាន់ ការ​ស្ទាបអង្អែល ការ​ជាប់​ចំពាក់​ ការ​ចូលចិត្ត ការ​ចុះចិត្ត​ជឿ​ថា ហេតុនេះ ពិត ទៀង ទៀងទាត់ បា្រ​កដ ពិតមែន​ មិន​ប្រែប្រួល ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ជ្រើសរើស ក្នុង​ធម៌​ទាំងឡាយ ហើយ​ប្រកាន់។
 [៩៨​] ពាក្យ​ថា​ ព្រោះហេតុនោះ​ របស់​បទ​ថា​ ព្រោះហេតុនោះ​ ជន​ (រមែង​ប្រកាន់​) ក្នុង​ការ​ជាប់​ចំពាក់​ទាំងនោះ​គឺ​ ព្រោះ​ហេតុ​ដូច្នោះ​ ព្រោះ​ដំណើរ​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ច័យ​នោះ​ ព្រោះ​និទាន​នោះ​។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637349340418128365
ទៅកាន់ទំព័រ៖