ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ។ រាគៈ​ បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ។ ទោសៈ​ មោហៈ​ កោ​ធៈ​ ឧបនាហៈ​ មក្ខៈ​ បឡា​សៈ​ ឥស្សា​ មច្ឆរិយៈ​ មាយា​ សា​ថេយ្យៈ​ ថម្ភៈ​ សា​រម្ភៈ​ មា​នះ​ អតិ​មា​នះ​ មទៈ​ បមា​ទៈ​ កិលេស​ទាំងអស់​ ទុច្ចរិត​ទាំងអស់​ សេចក្តី​ក្រវល់ក្រវាយ​ទាំង​អស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់​ សេចក្តី​ក្តៅក្រហាយ​ទាំងអស់​ ការ​តាក់តែង​នូវ​អកុសល​ទាំងអស់​ បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ។ ព្រោះ​ហេតុ​នោះ​ បញ្ញា​ លោក​ហៅថា​ បា្រ​ជ្ញា​កំចាត់។ មួយទៀត​ មិច្ឆាទិដ្ឋិ​ បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ​ ដោយ​សម្មាទិដ្ឋិ។ មិ​ច្ឆា​សង្កប្បៈ​ បុគ្គល​កំចាត់​បង់​ លាង​ លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយ​ ដោយ​សម្មាសង្កប្បៈ។ មិច្ឆាវាចា​ បុគ្គល​កំចាត់​បង់​ ដោយ​សម្មាវាចា។ មិ​ច្ឆា​កម្មន្តៈ​ បុគ្គល​កំចាត់​បង់​ ដោយ​សម្មា​កម្មន្តៈ។ មិច្ឆាអាជីវៈ​ បុគ្គល​កំចាត់​បង់​ ដោយ​សម្មាអាជីវៈ។ មិច្ឆា​វាយាមៈ​ បុគ្គល​កំចាត់​បង់​ដោយ​សម្មា​វាយាមៈ។ មិច្ឆាសតិ​ បុគ្គល​ កំចាត់​បង់​ដោយ​សម្មាសតិ។ មិច្ឆាសមាធិ​ បុគ្គល​ កំចាត់​បង់​ ដោយ​សម្មាសមាធិ​។ មិច្ឆា​ញាណៈ បុគ្គល​កំចាត់​បង់​ដោយ​សម្មា​ញាណៈ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637349342277277611
ទៅកាន់ទំព័រ៖