ព្រះត្រៃបិដក ភាគ ៦៤

មិច្ឆា​វិមុត្តិ​ បុគ្គល​កំចាត់​បង់ លាង លាង​ដោយ​ល្អ លាង​ជំរះ​ហើយ ដោយ​សម្មា​វិមុត្តិ។ មួយទៀត កិលេស​ទាំងអស់ ទុច្ចរិត​ទាំងអស់ សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ សេចក្តី​អន្ទះអន្ទែង​ទាំងអស់ សេចក្តី​ក្តៅក្រហាយ​ទាំងអស់ ការ​តាក់តែង​អកុសល​ទាំង​អស់ បុគ្គល​កំចាត់​បង់ លាង លាង​ដោយ​ល្អ​ លាង​ជំរះ​ហើយដោយ​អរិ​យមគ្គ​មាន​អង្គ ៨។ ព្រះអរហន្ត​ ផ្តេកផ្តិត មូលមិត្រ ចូល​ទៅ​ជិត អែបនែប ចូល​ទៅដល់ កើតឡើង​ព្រម ប្រកប​ដោយ​គុណធម៌​ទាំងឡាយ​ ជា​គ្រឿង​កំចាត់​បង់​នេះ​ ព្រោះហេតុនោះ ព្រះអរហន្ត ឈ្មោះថា អ្នកមាន បា្រ​ជ្ញា​កំចាត់។ ព្រះអរហន្ត​នោះ​ មាន​រាគៈ​កំចាត់​ហើយ មាន​បាប​កំចាត់​ហើយ មាន​កិលេស​កំចាត់​ហើយ​ មាន​សេចក្តី​អន្ទះអន្ទែង​កំចាត់​ហើយ ព្រោះហេតុនោះ ឈ្មោះថា អ្នក​មា​នបា្រ​ជ្ញា​កំចាត់។ ពាក្យ​ថា ណាមួយ គឺ​នីមួយ ណា​នីមួយ ណាក៏ដោយ ខាងក្នុង​ក្តី ខាងក្រៅ​ក្តី ទាំង​ខាងក្នុង​ខាងក្រៅ​ក្តី។ ពាក្យ​ថា ក្នុង​លោក គឺ ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក។ ពាក្យ​ថា កិរិយា​កំណត់​ បាន​ដល់​កិរិយា​កំណត់​ ២ យ៉ាង គឺ កិរិយា​កំណត់​គឺ​តណ្ហា ១ កិរិយា​កំណត់​គឺ​ទិដ្ឋិ ១។បេ។ នេះ​ឈ្មោះថា កិរិយា​កំណត់​គឺ​តណ្ហា។បេ។ នេះ​ឈ្មោះថា​ កិរិយា​កំណត់​គឺ​ទិដ្ឋិ។ ពាក្យ​ថា ក្នុង​ភព​តូច​ភព​ធំ បាន​ដល់​ក្នុង​កម្ម​ភព បុ​នព្ភព ឈ្មោះថា​ភព​តូច​ភព​ធំ​ គឺ​ក្នុង​កាមភព កម្ម​ភព
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637349342641230879
ទៅកាន់ទំព័រ៖