ព្រះត្រៃបិដក ភាគ ៦៤
ក្នុងកាមភព បុនព្ភព ក្នុងរូបភព កម្មភព ក្នុងរូបភព បុនព្ភព ក្នុងអរូបភព កម្មភព ក្នុងអរូបភព បុនព្ភព គឺថាក្នុងការកើតរឿយៗ ការប្រព្រឹត្តិទៅរឿយ ៗ ការកើតរឿយៗ បដិសន្ធិរឿយៗ ការញុំាងអត្តភាពឲ្យកើតរឿយ ៗ។ ពាក្យថា ទិដ្ឋិដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ សេចក្តីថា ទិដ្ឋិដែលតែងតាំង បង្កើត តាក់តែង តម្កល់ទុកក្នុងភពតូចភពធំក្នុងលោកណាមួយ នៃបុគ្គលមានប្រាជ្ញាកំចាត់ មិនមាន ឥតមាន គ្មាន មិនកើតមាន គឺលោកលះបង់ ផ្តាច់បង់ រម្ងាប់ ស្ងប់អស់ហើយ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទិដ្ឋិដែលគេកំណត់ ក្នុងភពតូចភពធំ ក្នុងលោកណាមួយ នៃបុគ្គលមានបា្រជ្ញាកំចាត់ មិនមានទេ។
[១០២] ពាក្យថា បុគ្គលមានបា្រជ្ញាកំចាត់នោះ លះបង់មាយាផង មានះផង អធិប្បាយថា ការប្រព្រឹត្តិបញ្ឆោត លោកហៅថាមាយា។ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តាំងទុកនូវសេចក្តីបា្រថ្នាដ៏លាមក ព្រោះហេតុនៃការបិទបាំងនូវទុច្ចរិតនោះ គឺបា្រថ្នាថា សូមកុំឲ្យជនដឹងអញ ត្រិះរិះថា សូមកុំឲ្យជនដឹងអញ ពោលវាចាថា សូមកុំឲ្យជនដឹងអញ ព្យាយាមដោយកាយថា សូមកុំឲ្យជនដឹងអញ។
ID: 637349343064567360
ទៅកាន់ទំព័រ៖