ព្រះត្រៃបិដក ភាគ ៦៤
គ្រឿងចាក់ស្រេះ គ្រឿងប្រកាន់ទុក កិរិយារារាំង កិរិយាទប់ កិរិយាប្រក់ កិរិយាចង កិរិយាសៅហ្មង កិរិយាដេកនៅរឿយ ៗ កិរិយាស្ទាក់ វល្លិ គឺតណ្ហា សេចក្តីប្រាថ្នាផ្សេង ៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ដែនកើតនៃទុក្ខ អន្ទាក់នៃមារ សន្ទូចនៃមារ វិស័យនៃមារ ស្ទឹង គឺតណ្ហា បណ្តាញ គឺតណ្ហា ដងដោយ គឺតណ្ហា សមុទ្ទ គឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។
សំនួរត្រង់ពាក្យថា វិសត្តិកា តើវិសត្តិកា ដោយសេចក្តីដូចម្តេច។ តណ្ហាណា ផ្សាយទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ដ៏ទូលាយ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ជ្រួតជ្រាបទៅ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា អត់ទ្រាំ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ប្រមូលផ្សេង ៗ ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា ញុំាងសត្វឲ្យពោលខុស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានឫសគល់ជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានផ្លែជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ តណ្ហាណា មានគ្រឿងបរិភោគជាពិស ព្រោះហេតុនោះ តណ្ហានោះឈ្មោះថា វិសត្តិកា។ មួយទៀត តណ្ហានោះ ជាកិលេសជាតិទូលាយ បាចសាចទៅ ផ្សាយទៅក្នុងរូប សំឡេង ក្លិន រស
ID: 637349106297892062
ទៅកាន់ទំព័រ៖