ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលមានបា្រជា្ញកំចាត់ គប្បីទៅដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានបា្រជា្ញកំចាត់នោះ គប្បីលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ទិដិ្ឋដែលគេកំណត់ហើយ ក្នុងភពតូចភពធំ ក្នុងលោកណាមួយនៃបុគ្គលមានបា្រជា្ញកំចាត់ មិនមានទេ បុគ្គលមានបា្រជា្ញកំចាត់នោះ លះបង់មាយាផង មានះផង តើនឹងលុះដោយកិលេសដូចម្តេចកើត ព្រោះលោកមិនមានការអែបនែប។
[១០៤] បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ជនគប្បីពោលនូវបុគ្គលមិនមានការអែបនែបដោយកិលេសណាដូចម្តេចបាន ព្រោះអត្តទិដិ្ឋ (ការឃើញថាមានខ្លួន) និរត្តទិដិ្ឋ (ការឃើញថាមិនមានខ្លួន) នៃព្រះអរហន្តនោះមិនមានទេ ព្រះអរហន្តនោះ បានលាងនូវទិដិ្ឋទាំងអស់ក្នុងលោកនេះហើយ។
[១០៥] អធិប្បាយពាក្យថា បុគ្គលមានកិលេស ជាគ្រឿងអែបនែប រមែងអើពើនឹងវាទៈក្នុងធម៌ទាំងឡាយ ត្រង់ពាក្យថា កិលេសជាគ្រឿងអែបនែប បានខាងការអែបនែប ២ យ៉ាង គឺ ការអែបនែបគឺតណ្ហា ១
ID: 637349345140463694
ទៅកាន់ទំព័រ៖