ព្រះត្រៃបិដក ភាគ ៦៤
ការអែបនែបគឺទិដិ្ឋ ១។បេ។ នេះឈ្មោះថា ការអែបនែបគឺតណ្ហា។បេ។ នេះឈ្មោះថា ការអែបនែបគឺទិដិ្ឋ។ បុគ្គលនោះ មិនទាន់លះបង់ការអែបនែបគឺតណ្ហា មិនទាន់រលាស់ចោលការអែបនែបគឺទិដ្ឋិ រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយថា ជាអ្នកត្រេកអរក្ដី ថាជាអ្នកខឹងក្ដី ថាជាអ្នកវងេ្វងក្ដី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអងែ្អលក្ដី ថាជាអ្នកដល់នូវការរាយមាយក្ដី ថាជាអ្នកដល់នូវការមិនដាច់ស្រេចក្ដី ថាជាអ្នកដល់នូវកមាំ្លងក្តី ព្រោះការអែបនែបគឺតណ្ហា ខ្លួនមិនទាន់លះបង់ ព្រោះការអែបនែបគឺទិដ្ឋិ ខ្លួនមិនទាន់រលាស់ចេញ។ អភិសង្ខារទាំងនោះ បុគ្គលមិនទាន់លះបង់ហើយ បុគ្គលរមែងអើពើនូវវាទៈដោយគតិ ព្រោះអភិសង្ខារទាំងឡាយ ដែលខ្លួនមិនទាន់លះបង់ គឺរមែងដល់ ចូលទៅជិត ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់នូវវាទៈថា ជាអ្នកកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងបិត្តិវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានកិលេសជាគ្រឿងអែបនែប រមែងអើពើនូវវាទៈក្នុងធម៌ទាំងឡាយ។
ID: 637349345503635691
ទៅកាន់ទំព័រ៖